ក្រុមហ៊ុនប្រឹក្សាវិស្វកម្ម ARUP ជួយហ្វីលីពីនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១១�

ក្រុមហ៊ុនប្រឹក្សាវិស្វកម្មឈានមុខគេដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសឈ្មោះ Arup បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងខែកុម្ភៈ ដើម្បីធ្វើការសិក្សាលទ្ធភាពសាងសង់ និងគម្រោងស្ពាន ផ្លូវរូងក្រោមដី និងផ្លូវហាយវេ ដែលមានតម្លៃជាង ១១ប៊ីលានដុល្លារ ដែលនេះជាផ្នែកមួយនៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតារបស់ហ្វីលីពីន។

នៅខែតុលាឆ្នាំ ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លារដើម្បីគាំទ្រដល់រដ្ឋាភិបាលហ្វីលីពីនក្នុងការជំរុញកម្មវិធី “Build, Build, Build” ហើយកិច្ចសន្យាជាមួយ Arup គឺជាកិច្ចសន្យាដំបូងមួយនៃកញ្ចប់ប្រឹក្សាយោបល់ចំនួនបីដែលបានគ្រោង។

លោក ម៉ាក់ វីឡារ៍ រដ្ឋលេខាធិការក្រសួងសាធារណការនិងផ្លូវថ្នល់ហ្វីលីពីន (DPWH) បានមានប្រសាសន៍ថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរួមមានទាំងការសាងសង់ផ្លូវរូងក្រោមដីកាត់តាមតំបន់ភ្នំ និងស្ពានប្រវែងវែងកាត់តាមកោះនេះគឺមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រទេសហ្វីលីពីន។”

លោកក៏បានមានប្រសាសន៍ថា “ក្រុមហ៊ុនលំដាប់ពិភពលោកដូចជា Arup នឹងជួយរដ្ឋាភិបាលយើងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនិងទំនើប ធ្វើឲ្យប្រសើរឡើងនូវការវិនិយោគសាធារណៈ និងសម្រេចនូវចក្ខុវិស័យផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់យើង។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]