ក្រុមហ៊ុនផលិតបន្ទះសូឡាដ៏ធំ១នៅកម្ពុជា គ្រោងពង្រីកខ្លួនទៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន New East Solar Energy ដែលមានទីស្នាក់ការកណ្តាលនៅកម្ពុជា នឹងបើករោងចក្រមួយទៀតមានសមត្ថភាពផលិតបន្ទះសូឡាបានចំនួន ២ ជីហ្គាវ៉ាត់ (ស្មើនឹង ២លានគីឡូវ៉ាត់) នៅក្រុងហ្វីអូនិច រដ្ឋអារីសូណា សហរដ្ឋអាមេរិក ដែលអាចបង្កើតការងារបាន ៣៥០កន្លែងនៅទីនោះ។​ នេះបើតាមការចុះផ្សាយរបស់ Solar Power World កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយនឹងគម្រោងថ្មីនេះ ក្រុមហ៊ុននឹងអាចបង្កើនសមត្ថភាពផលិតរបស់ខ្លួនបានរហូតដល់ទៅ ៦.៧ជីហ្គាវ៉ាត់ ដែលរួមមានរោងចក្រកំពុងដំណើរការនៅកម្ពុជា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកនេះតែម្តង។ មកទល់ពេលនេះ ក្រុមហ៊ុន បានកំនត់ទីតាំងអគាររោងចក្ររួចហើយ ដោយរង់ចាំតែនូវសម្ភារសំខាន់ៗសម្រាប់ផលិតកម្មមួយចំនួនទៀតតែប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រុមហ៊ុនបានកំណត់គោលដៅរបស់ខ្លួនក្នុងការលក់បន្ទះសូឡាជូនអតិថិជនរួចជាស្រេចទាំងអ្នកប្រើប្រាស់ខ្នាតតូច និងខ្នាតធំ ដែលរស់នៅសហរដ្ឋអាមេរិក ខណៈសង្វាក់ផលិតកម្មនឹងត្រូវចាប់ផ្តើមឡើងនៅត្រីមាសទី២ ឆ្នាំ២០២៤។

លោក Bill Huang នាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា “ជាមួយនឹងការបណ្តាក់ទុនថ្មីនេះ យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយអាចបង្កើតការងារបានចំនួន ៣៥០ កន្លែង ដែលជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកកំណត់ឱ្យមានការកាត់បន្ថយអតិផរណាផងដែរ” ។

លោកបានបន្ថែមថា “បច្ចុប្បន្ន យើងកំពុងតែអនុវត្តបានយ៉ាងមានប្រសិទ្ធភាពបំផុតនៅសហរដ្ឋអាមេរិក ព្រោះកន្លងមក យើងក៏ធ្លាប់មានបទពិសោធន៍នៅឥណ្ឌូនេស៊ី ដែលទើបតែបានដំណើរការបានរយៈពេល ៦ខែរួចមកហើយ” ។

គួរបញ្ជាក់ថា គម្រោងបង្កើតរោងចក្រថ្មីនៅសហរដ្ឋអាមេរិកនេះ ត្រូវបានការពាររាល់បញ្ហាផ្សេងៗពាក់ព័ន្ធនឹងការនាំចូល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]