ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch បង្ហើបវិធីប្រើ AI ពិនិត្យគុណភាពផ្លូវថ្នល់

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch ថ្មីនេះ បានបង្ហើបពីរបៀបប្រើប្រាស់ Drone ប្រព័ន្ធ AI រួមជាមួយនឹងកម្មវិធីគំរូសំណង់ភ្លោះ iTwin ដើម្បីត្រួតពិនិត្យគុណភាពគម្រោងសំណង់ផ្លូវ ពិសេសគុណភាពការសាងសង់គ្រឹះ និងការក្រាលកៅស៊ូ។

ការប្រើបច្ចេកវិទ្យានេះ នឹងក្លាយជាដំណោះស្រាយថ្មីមួយ ជំនួសឱ្យការចុះទៅត្រួតពិនិត្យផ្លូវនៅការដ្ឋានជាក់ស្ដែង ដែលចំណាយច្រើនទាំងលើកម្លាំងមនុស្ស ថវិកា និងពេលវេលា។ លើសពីនេះ វាក៏ជួយឱ្យការពិនិត្យសុក្រឹតជាងមុន ហើយបញ្ចៀសបញ្ហាលម្អៀង និងគ្មានតម្លាភាពពីការចុះពិនិត្យដោយភ្នែកទទេ ដែលបង្កជាបញ្ហានាពេលអនាគត។

ក្រុមហ៊ុន Benesch បានឱ្យដឹងថាវិធីសាស្រ្តដែលត្រូវចុះទៅការដ្ឋានដើម្បីត្រួតពិនិត្យផ្លូវបែបទូទៅគឺហួសសម័យហើយ។ វិធីនេះចំណាយពេលយូរខ្លាំង ពិសេសសម្រាប់គម្រោងទ្រង់ទ្រាយធំ ហើយក៏នឹងខ្ជះខ្ជាយថវិកាផងដែរ។

៉លើសពីនេះ ការចុះពិនិត្យផ្លូវចាត់ទុកថាជាការងារគ្រោះថ្នាក់មួយ ពិសេសសម្រាប់គម្រោងដែលមានចរាចរណ៍ច្រើន និងហានិភ័យខ្ពស់។ ជាងនេះទៅទៀត ការ​ត្រួតពិនិត្យ​ម្ដងៗនឹងត្រូវមានការបិទផ្លូវ ដែលបង្កឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​។ មួយវិញទៀត ការត្រួតពិនិត្យដោយមនុស្សគឺមានឱកាសខុស និងលំអៀងច្រើន ដែលបង្កជាបញ្ហានៅពេលក្រោយ” ក្រុមហ៊ុន Benesch បានបន្ដ។

ដោយសារតែបញ្ហាទាំងនេះ ក្រុមហ៊ុនបានងាកប្រើកម្មវិធីគំរូឌីថលភ្លោះ (iTwin) ប្រព័ន្ធ AI និង Drone ដើម្បីធ្វើការនេះ ដោយមានប្រសិទ្ធភាពជាងមុន។

វិធីសាស្រ្តគឺ ក្រុមហ៊ុនប្រើ Drone ដើម្បីបង្ហោះចាប់យករូបភាព នៅចំណុចដែលត្រូវពិនិត្យ។ ទិន្នន័យពី Drone នេះនឹងត្រូវផ្គុំជាមួយទិន្នន័យពីឧបករណ៍ចាប់សញ្ញា ឬcensor ដែលត្រូវបានដំឡើងនៅទីតាំងជាក់ស្ដែង។ បន្ទាប់មកទិន្នន័យនេះ នឹងត្រូវបញ្ជូនទៅប្រព័ន្ធ AI ដែលនិងវិភាគរកបញ្ហានៃផ្លូវនោះ ដោយផ្អែកលើOpen Data និងទិន្នន័យចាស់ៗដែលយើងបានបញ្ចូល។

ចំណុចពិសេសចុះក្រោយ គឺការបញ្ជូនទិន្នន័យនេះទៅកាន់ iTwin ដែលជាការវិភាគចុងក្រោយ មុននឹងចេញរបាយណ៍បង្ហាញពីបញ្ហានៃគុណភាពសំណង់ផ្លូវនោះ ក៏ដូចជាផ្ដល់ជាដំណោះស្រាយផងដែរ។

គំរូឌីថលភ្លោះ ឬ iTwin គឺកម្មវិធីដ៏ឆ្លាតវៃមួយ។ វាជាគំរូប្លង់នៅប្រព័ន្ធកុំព្យូទ័រ ប៉ុន្តែជាការចម្លងយកស្ថានភាពនៃការដ្ឋានជាក់ស្ដែងបានមកស្ទើរទាំងស្រុង ពោលគឺទិន្នន័យនឹងធ្វើបច្ចុប្បន្នភាពភ្លាមស្ទើរគ្រប់ដំណាក់កាល។

ឧទាហរណ៍ ម្ចាស់គម្រោងអាចសាកអនុវត្តការងារណាមួយលើគម្រោងលើប្រព័ន្ធកុំព្យូទ័រ ប៉ុន្តែកម្មវិធីនឹងបំប្លែងការងារនោះឱ្យដូចនឹងការដ្ឋានពិតៗដូច្នោះដែរ។ ផ្ទុយគ្នាវិញ ឧទាហរណ៍ថា ម្ចាស់គម្រោងមិនបានចុះទៅការដ្ឋានផ្ទាល់ទេ ប៉ុន្តែចង់មើលវឌ្ឍនភាពការងារនៅការដ្ឋានជាក់ស្ដែង ក៏អាចមើលបានដែរ ព្រោះទិន្នន័យពីគ្រប់ផ្នែកទាំងអស់គឺត្រូវបានបញ្ជូនមកកម្មវិធីបែបភ្លាមៗ។

ក្រុមហ៊ុន Benesch បញ្ជាក់ទៀតថាដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់កម្មវិធី ការត្រួតពិនិត្យគុណភាពសំណង់ផ្លូវគឺកាន់តែឆ្លាតវៃ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន តាមរយៈការប្រើប្រាស់កម្មវិធីនេះនឹងជួយធ្វើធ្វើឱ្យ៖

  • ការត្រួតពិនិត្យលឿនជាងមុន 75% ដែលនេះរួមទាំងការត្រួតពិនិត្យផ្លូវសម្រាប់ឡើងយន្តហោះនៃអាកាសយានដ្ឋាន ផ្លូវហាយវេ និងស្ពានផងដែរ។
  • ក្រុមហ៊ុនអាចស​ន្សំថវិកាបានជាង 144,000 ដុល្លារ បើធៀបនឹងការចុះពិនិត្យគម្រោងផ្ទាល់។ នេះគឺសម្រាប់តែការចុះពិនិត្យគម្រោងព្រលានយន្តហោះជាង ១០០ កន្លែង របស់ក្រុមហ៊ុននេះប៉ុណ្ណោះ។
  • ការត្រួតពិនិត្យគឺមានភាពត្រឹមត្រូវជាងមុន និងសុក្រិតជាងការពិនិត្យរបស់មនុស្ស
  • ការពង្រឹងសុវត្ថិភាពបុគ្គលិកដោយមិនចាំចុះទៅពិនិត្យនៅទីតាំងគ្រោះថ្នាក់
  • ការបង្កជាផលរំខានតិចតួច ពិសេសសម្រាប់គម្រោងដែលកំពុងដំណើរការស្រាប់ដូចជាអាកាសយានដ្ឋាន និងផ្លូវនានា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]