ក្រុមហ៊ុនអចលនទ្រព្យបណ្តាក់ទុនរួមគ្នាថៃ-ជប៉ុនត្រូវបានបង្កើតឡើង

ឧទាហរណ៍មួយទៀតនៃការវិនិយោគរបស់ជប៉ុននៅក្នុងវិស័យអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍ នោះគឺការវិនិយោគរួមគ្នាថ្មីមួយរវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ Ananda Development និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុន Mitsui Fudosan ដែលត្រូវបានរំពឹងថានឹងបង្កើតឡើងនៅខែវិច្ឆិកា។

ក្រុមហ៊ុនទាំងពីរនេះបានចូលរួមនៅក្នុងការបណ្តាក់ទុនរួមគ្នាមួយចាប់តាំងពីឆ្នាំ ២០១៣ នៅលើការវិនិយោគចំនួន ១២ រួមទាំងគម្រោងខុនដូជាច្រើន។ ក្នុងនោះគម្រោងចំនួន ៩ បានដាក់ឲ្យដំណើរការហើយ ខណៈដែលគម្រោងផ្សេងទៀតកំពុងតែត្រូវបានបញ្ចប់។

ការបណ្តាក់ទុនរួមគ្នាថ្មីរបស់ពួកគេនេះ ផ្តោតលើការអភិវឌ្ឍគម្រោងខុនដូចំនួនប្រាំដែលមានទីតាំងស្ថិតនៅជិតស្ថានីយ៍រថភ្លើង Skytrain កណ្តាលក្រុងបាងកក ហើយត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រមាណ ៤៣៣,៥ លានដុល្លារ។

ក្រុមហ៊ុន Mitsui Fudosan បានបង្ហាញនូវការចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងការអភិវឌ្ឍន៍ការដឹកជញ្ជូន និងឃ្លាំងនៃវិស័យអចលនទ្រព្យរបស់ប្រទេសថៃផងដែរ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]