ក្រុមហ៊ុនអ៊ីអន ម៉ល បញ្ជាក់ច្បាស់ហើយ មិនទាន់មានគម្រោងសង់ផ្សារទំនើបអ៊ីអនទី៤នោះទេ!

ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានធ្វើសេចក្តីប្រកាសបញ្ជាក់ជាផ្លូវការមួយថាមិនទាន់មានដំណើរការបង្កើតគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេសគឺ អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជានោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AEON MALL (Cambodia) Co., Ltdនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក្រុមហ៊ុនអ៊ីអន ម៉ល បានជម្រាបសាធារណជនឱ្យដឹងថា មានព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ និងមានគណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់ខ្លួន ដោយផ្តល់ព័​ត៌មា​នត្រឹមត្រូវ និងផ្ទៀងផ្ទាត់ តាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនដែលធ្លាប់មានកន្លងមក​។

ក្នុងន័យនេះ បើមានការប្រកាសណាមួយពីគម្រោងថ្មីៗរបស់ក្រុមហ៊ុន នឹងត្រូវធ្វើឡើងតាមរយៈវេទិកា/ តំណភ្ជាប់ទំនាក់ទំនងផ្លូវការរបស់ក្រុមហ៊ុនតែមួយគត់។

គួរបញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមអំពីគម្រោងបើកដំណើរការផ្សារទំនើបអ៊ីអនទី៤ នេះ ទទួលបានការចាប់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម​​ ខណៈដែលក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង រួចមកហើយនៅប្រទេសកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនកូរ៉េចំនួន១៥ ចង់ពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

គណៈប្រតិភូវិនិយោគិនកូរ៉េដែលមកពីក្រុមហ៊ុនចំនួន១៥ បង្ហាញច […]

ក្រុមហ៊ុនធំៗរបស់អាមេរិក ចង់ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងភ្នំពេញ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]