ក្រុមហ៊ុនឯកជនស្នើសង់អាងចម្រោះទឹកកខ្វក់លើផ្ទៃដី ៣ ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន កំពុងសិក្សាផលប៉ះពាល់លើគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួន ៤ លើផ្ទៃដី ៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំរវាងអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឈិន សេងងួន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី ២៣ កុម្ភៈនេះ។

គម្រោងនេះស្នើដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អេធីអឹម ហ្គ្រីនខនសាល់ធេនស៊ី ដោយមានកញ្ញា ឡុក គឹមហៀក ជាតំណាង។ បើទទួលបានការអនុម័ត គម្រោងនេះនឹងត្រូវសាងសង់ឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលទីតាំងស្ថិតនៅភូមិវាល ស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ។

ជាការឆ្លើយតប អភិបាលរងខេត្តព្រះសីហនុ បានណែនាំឱ្យក្រុមហ៊ុន សិក្សាទីតាំង និងជំរឿនប្រជាជនឱ្យបានច្បាស់ បំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីត្រួតពិនិត្យគុណភាពចុងក្រោយ ក៏ដូចជាប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់មុននឹងឱ្យក្រុមការងារបច្ចេកទេសវាយតម្លៃ និងពិនិត្យហេតុប៉ះពាល់បរិស្ថាន នៅទីតាំងគម្រោង។

ក្រៅពីគម្រោងនេះ ខេត្តព្រះសីហនុក៏មានគម្រោងអាងប្រព្រឹត្តិទឹកកខ្វក់តម្លៃជាង ១៤០ លានដុល្លារ មួយផ្សេងទៀតដែលកំពុងសាងសង់ ដែលមកទល់បច្ចុប្បន្នសម្រេចបាន ៤៨% ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]