ក្រុមហ៊ុន PTT ប្រកាសបោះទុន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ថែមនៅក្រៅប្រទេស

ក្រុមហ៊ុនសញ្ជាតិថៃ PTT ដែលធ្វើអាជីវកម្មលើការលក់ប្រេងឥន្ធនៈ និងលក់រាយបានប្រកាសពីគម្រោងបោះទុនវិនិយោគបន្ថែម ក្នុងទំហំទឹកប្រាក់ចំនួន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ និងក្រៅប្រទេស។

អគ្គនាយកក្រុមហ៊ុន លោក Disathat Panyarachun បានឱ្យដឹងថា ៤៥ភាគរយនៃទឹកប្រាក់សរុបនឹងត្រូវបែងចែសម្រាប់ការពង្រីកហ្វ្រេនឆាយហាងកាហ្វេអាម៉ាហ្សូន និងហាងមាន់បំពង Taxas Chicken ខណៈទឹកប្រាក់ ២២ភាគរយទៀតសម្រាប់ការពង្រីកស្ថានីយបញ្ចូលថាមពលអគ្គិសនី (EV)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០២៣នេះ។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការស្ថានីយ៍ប្រេងឥន្ធនៈចំនួន ២.១០០ទីតាំង ស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីចំនួន ៣០០ទីតាំង និងហាងកាហ្វេចំនួន ៣.៩០០កន្លែង។

សម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងពង្រីកបន្ថែមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១២២ទីតាំង ហាងកាហ្វេចំនួន៤០០ និងស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន ៥០០ទីតាំង នៅទូទាំងប្រទេសថៃ និងក្រៅប្រទេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]