ក្រុមហ៊ុន Royal Railway ផ្សាយលក់មូលបត្របំណុលជាលើកទី២ តម្លៃ ២៤លានដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក បានបោះផ្សាយលក់មូលបត្របំណុលចំនួន ២៤លានដុល្លារអាមេរិកបន្ថែមទៀតជាសាធារណៈ ដែលគ្រោងនឹងចុះបញ្ជីនៅថ្ងៃទី២៩ ខែធ្នូនេះនៅផ្សារមូលបត្រកម្ពុជា។ នេះបើតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុននេះ បានប្រកាសលក់មូលបត្របំណុលជាលើកទី២ ដែលកាលពីលើកមុន ក្រុមហ៊ុនបានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក រួចហើយ។ (អានបន្ថែម)

បើតាមឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនទី៨ ដែលបានចុះបញ្ជី លក់នៅផ្សារមូលបត្រកម្ពុជា ដែលបានបោះផ្សាយច្រើនជាងគេ ហើយជាការបោះផ្សាយសញ្ញាបណ្ណផ្នែកហេដ្ឋារចនាសម្ព័ន្ធដំបូងគេបង្អស់ផងដែរនៅកម្ពុជា។

ឯកឧត្តមប្រតិភូបានបន្ថែមថា ការចូលរួមទិញនូវសញ្ញាបណ្ណនេះ ជាការចូលរួមចំណែកជាមួយក្រុមហ៊ុន Royal Railway នេះ ក្នុងការអភិវឌ្ឍបណ្តាញផ្លូវដែក ដែលកំពុងមានសក្តានុពលសម្រាប់សេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]