ក្រុមហ៊ុន Yunhong គ្រោងវិនិយោគលើការផលិតកែច្នៃទឹកផ្លែឈើ និងភេសជ្ជៈនៅកម្ពុជា

ក្រុមហ៊ុន Yunhong Group បានបង្ហាញពីបំណងចង់វិនិយោគលើការផលិត និងកែច្នៃទឹកផ្លែឈើ និងភេសជ្ជៈនៅកម្ពុជា សម្រាប់នាំចេញ។ ការលើកឡើងនេះ បានធ្វើឡើងដោយលោក Wu Dong ប្រធានក្រុមហ៊ុន Yunhong Group ក្នុងជំនួបជាមួយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាប្រទេសចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Yunhong Group បានលើកឡើងថា ក្រុមហ៊ុន បានឃើញអំពីឱកាស និងសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។លោកបន្តថា ក្រុមហ៊ុនមានបំណងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម នៅកម្ពុជា លើការផលិត និងកែច្នៃចំណីអាហារ ទឹកផ្លែឈើ និងភេសជ្ជៈដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងក្នុងប្រទេសកម្ពុជា និងការនាំចេញ។

ជាកិច្ចឆ្លើយតប ឯកឧត្តម សំហេង បូរ៉ា បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្ម និងជ្រើសយកកម្ពុជាជាប្រទេសគោលដៅក្នុងការចាប់ដៃគូសហការពាណិជ្ជកម្ម នៅកម្ពុជា។ ឯកឧត្តមថា ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់លើការសម្របសម្រួលវិស័យឯកជន ជាពិសេសក្នុងការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច។

គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ពាន់​លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ (អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ជិត ៣ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៥

កិច្ចពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងឯកអ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

រដ្ឋសិក្សាលើសំណើគម្រោងថ្មីចំនួន៧ ក្នុងទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវាយតម្លៃគំនិតផ្តួចផ្តើមសំខ […]

ក្រុមហ៊ុនអាមេរិក CRL បោះទុន ៥០០លានដុល្លារវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង

មជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាត់ពូជជីវវេជ្ជសាស្ត្របច្ចេកវ […]

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្ន […]

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ […]