គម្រោងផ្លូវសំខាន់ៗចំនួន៥ខ្សែ នឹងត្រូវបើកការដ្ឋានសង់នៅមុនចូលឆ្នាំខ្មែរឆ្នាំនេះ

ក្រសួងសាធារណការនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ គម្រោងផ្លូវសំខាន់ៗចំនួន ៥ខ្សែ បន្ថែមទៀត នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ នៅថ្ងៃទី១៥ កុម្ភៈ ២០២៣នេះថា គម្រោងដែលកំពុងពន្លឿនការបើកការដ្ឋានទាំងនោះ រួមមាន ផ្លូវលេខ២៣ ផ្លូវលេខ៣១២ ផ្លូវលេខ៧៣ ផ្លូវលេខ៧៣៣ និងផ្លូវលេខ៧៣៣​​A។

គម្រោងផ្លូវទី១ គឺ ផ្លូវលេខ២៣ តភ្ជាប់ពីឃុំលើកដែក ទៅកាន់ស្រុកលើកដែក ខេត្តកណ្តាលដែលជាគម្រោងក្រោមជំនួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ គម្រោងនេះត្រូវបានសិក្សាបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២។ ផ្លូវសំខាន់មួយខ្សែនេះនឹងអាចឲ្យពលរដ្ឋធ្វើដំណើរទៅអ្នកលឿង កាន់តែមានភាពងាយស្រួល និងចំណាយពេលតិចជាងមុន។  (អានបន្ថែម)

គម្រោងផ្លូវទី២ គឺ ផ្លូវលេខ៣១២ មានប្រវែងប្រមាណ ២៨,៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅច្រកទ្វារព្រំដែនបន្ទាយចក្រី ច្រកព្រំដែនកម្ពុជាវៀតណាម។

គម្រោងផ្លូវផ្សេងទៀតរួមមាន ផ្លូវជាតិលេខ៧៣ តភ្ជាប់ខេត្ត២ គឺខេត្តត្បូងឃ្មុំមកទល់និងព្រំដែនខេត្តក្រចេះ មានចំងាយ ៥០គ.ម មានទុនវិនិយោគប្រមាណ ១៥,៧ លានដុល្លារអាមេរិក ក្រោមឥណទានហិរញ្ញប្បទានធនាគារពិភពលោក។ គម្រោងផ្លូវលេខ ៣៧៧ ប្រវែង ៣៥,៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស ទីរួមខេត្តក្រចេះ ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ គម្រោងផ្លូវលេខ ៣៧៧ A ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសណ្តាន់ ទៅផ្លូវជាតិលេខ៧។ (អានបន្ថែម)

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានសន្យាជាមួយប្រមុខថ្នាក់ដឹកនាំ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថានឹងត្រូវបានបើកការដ្ឋានសាងសង់នៅមុនចូលឆ្នាំខ្មែរផងដែរ ដូចច្នេះក្រសួងនឹងត្រូវតែខិតខំធ្វើយ៉ាងណាឱ្យការដ្ឋានសាងសង់ត្រូវសម្រេចបានតាមការសន្យា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]