គម្រោងពង្រីកផ្លូវជាតិលេខ៧ (ពីស្គន់ដល់ទីរួមខេត្តកំពង់ចាម) សម្រេចបាន ៨% ហើយ

គម្រោងពង្រីក និងលើកកម្រិកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពី២គន្លង ទៅ៤គន្លង (គិតចាប់រង្វង់មូលស្គន់ ដល់ទីរួមខេត្តកំពង់ចាម) មានតម្លៃ ១១៧លានដុល្លារ សម្រេចការសាងសង់បានប្រមាណ ៨ភាគរយ ហើយ។

នេះតាមការបញ្ជាក់របស់លោក សុខ លឹមហៀង ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

លោកបានលើកឡើងថា បើគិតតាំងពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥គីឡូម៉ែត្រ ដែលគិតចាប់ពីរង្វង់មូលស្គន់ ដល់ទីរួមខេត្តកំពង់ចាម ទើបសម្រេចការសាងសង់បានប្រមាណ ៨ភាគរយ ប៉ុណ្ណោះ។

លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានធ្វើការដោះស្រាយផលប៉ះពាល់លើការស្ថាបនាផ្លូវមួយខ្សែនេះ ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះរួចរាល់ហើយ ដោយពួកគាត់ព្រមទទួលយកតម្លៃដ៏សមស្របទាំងសប្បាយចិត្ត ខណៈកាលពីមុនផ្លូវនេះជាប្រភេទផ្លូវ២គន្លង មានលក្ខណៈតូចចង្អៀត ហើយតែងមានបញ្ហាគ្រោះថ្នាក់ចរាចរកើតឡើងជារឿយៗផងដែរ ដូច្នេះដោយពិនិត្យឃើញពីស្ថានភាពលំបាកបែបនេះ ទើបរដ្ឋាភិបាលសម្រេចពង្រីកផ្លូវមួយខ្សែនេះ ពី២គន្លងទៅ៤គន្លង ដោយមានសួនច្បារនៅចំកណ្តាល មានលក្ខណៈធំទូលាយ នេះមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរពីកំពង់ចាម ទៅភ្នំពេញដោយចំណេញពេលវេលារហ័សទាន់ចិត្ត។

គួររំលឹកថា  គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតិភាពសម្តេចតេជោ ហ៊ុនសែន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]