គម្រោងពង្រីកផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីស្គន់ ដល់កំពង់ចាម) សម្រេចបានជិត ៦៦%

គិតមកដល់ពេលនេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ពីរង្វង់មូលស្គន់ ដល់ កំពង់ចាម)ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម សម្រេចបានជាង ៦៥,៣៨% ហើយ ។

នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្ទាល់ ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម លឹម ស៊ីដេនីន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) គិតត្រឹមដំណាច់ខែសីហានេះ សម្រេចវឌ្ឍនភាពការងារបាន ៦៥,៣៨% ហើយ

ខណៈភាគីពាក់ព័ន្ធក៏បានពិភាក្សាការងារដាំដើមឈើតាមដងផ្លូវ ការងារសាងសង់ប្រព័ន្ធរំដោះទឹក និងការងារសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។

គួររំលឹកថា កាលពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម) 

ការពង្រីកផ្លូវជាតិលេខ៧នេះ ត្រូវបានគេរំពឹងថាមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ ផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់តាមមធ្យោបាយផ្សេងៗ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាល​បើក​បេសកកម្ម​ស្តារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ ដើ […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

សំណង់អនាគតដ៏ឆ្លាតវៃ៖ តើ AI កំពុងបដិវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងណា?

ឧស្សាហកម្មសំណង់បានផ្លាស់ប្តូរអស់ជាច្រើនទសវត្សរ៍មកហើយ ដោ […]

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជ […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាង […]