គម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ក្នុងខេត្តស្វាយរៀង សម្រេចបាន ៨០%

គម្រោងសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ជំហាន២ (អាងទឹ​ក​កំពង់ជ្រៃ) ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង សម្រេចបាន ៨០% ហើយ។ នេះបើតាមឯកឧត្តម តន់ វ៉ាន់ថារ៉ា​ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងការងាររអន្តរាគមន៍កា​យ​ប្រឡា​យបូមទឹកសង្គ្រោះស្រូវប្រាំង និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់នេះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០​២៤។

បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងថា ការអនុវត្តស្រូវប្រាំងក្នុងឆ្នាំ២០២៣-២០២៤ គិតត្រឹមថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ប្រជាកសិករមានចំនួន ២៨.៧៤០ហិកតា ស្មើនឹង ១៤០,២០% លើសផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះ ក្រុមការងារ បានចុះពិនិត្យការងារអនុវត្តស្រូវប្រាំងរួមមានចំនួន ៣ទីតាំង ដូចខាងក្រោម៖

  • ការបូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះ​ស្រូវប្រាំងចំនួន ១.៦៩០ហិកតា ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា និងឃុំត្រពាំងស្ដៅ ស្រុករមាសហែក
  • ការបូមនាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវប្រាំងចំនួន ៤៤០ហិកតា ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល
  • ការងារកាយប្រឡាយមេក្រាំងលាវ ប្រវែង ២.២៥០ម៉ែត្រ ដើម្បីនាំទឹកពីព្រែកព្រំដែនកម្ពុជាវៀតណាម ជួយសង្គ្រោះស្រូវប្រាំង ចំនួន ២៨០ហិកតា ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ។

បន្ទាប់មក ក្រុមការងារ បានចុះពិនិត្យមើលគម្រោងប្រឡាយដោះទឹក និងសំណង់សិល្បការនានា នៃប្រព័ន្ធធារាសា​ស្រ្ត​​​វ៉ៃគោ ជំហាន២ (អាងទឹកកំពង់ជ្រៃ) ដែលគម្រោងសម្រេចបាន ៨០% ហើយ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃគោជំហានទី២ (អាងទឹកកំពង់ជ្រៃ) ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក ៧៩៥.០០០គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ ៩៣.១០០ហិកតានៅរដូវវស្សា និង ២៣.៣០០ហិកតានៅរដូវប្រាំង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]