គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប  នៅកំពង់ធំ សង់បាន ២៥%

គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។

វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹក​កំពង់​គរ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម​ប្រកបដោយ​ចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]