គម្រោងសង់ស្ពានថ្មី នៅព្រែកប្រា អាចនឹងចាប់ផ្តើមបុកគ្រឹះសង់នៅក្នុងឆ្នាំ២០២៣

គម្រោងសាងសង់ស្ពានព្រែកប្រា អាចនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣ ខណៈបានចរចាររួចរាល់។ នេះបើតាមការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។(អានបន្ថែម)

សម្តេចបានថ្លែងឱ្យដឹងថា រាជធានីភ្នំពេញពេលនេះ មានស្ពានចំនួន ០៨ខ្សែ ដោយគ្រោងសាងសង់បន្ថែមចំនួន ០៣ខ្សែទៀត ដែលក្នុងនោះខ្សែធំគឺស្ពានអរិយក្សត្រ-ផ្សាររាត្រី។ (អានបន្ថែម)

សម្តេចបានបន្តថា ហើយរដ្ឋគ្រោងនឹងសាងសង់ស្ពានព្រែកប្រា ដែលអាចបុកគ្រឹះក្នុងឆ្នាំ២០២៣នេះ ខណៈការចរចាររួចរាល់ និងស្ពានមេគង្គក្រោម-ចាក់អង្រែលើផងដែរ។ (អានបន្ថែម)

សម្តេចបានបញ្ជាក់បន្ថែមថា បើស្ពានទាំងអស់នេះ ត្រូវបានសង់បន្ថែមទៀត នោះនឹងជួយជំរុញសន្ទុះសេដ្ឋកិច្ចនៅទិសខាងកើតនៃរាជធានីភ្នំពេញរិតតែខ្លាំង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]