គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ % ហើយ

គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ AMS Central នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ប្រភពខាងលើថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ភាគរយហើយ ខណៈនៅសល់មិនដល់ ២០ភាគរយទៀតនោះទេ នឹងត្រូវបញ្ចប់រួចរាល់នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បន្តថា៖«ការងារដែលបានសាងសង់រួចរាល់១០០%  រួមមានប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ទីលានចតយន្តហោះសម្រេចបានជាង៩០% ដោយឡែកមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលរួចរាល់បាន ៨៥% និងការសាងសង់ស្ថានីយអ្នកដំណើរសម្រេចបាន ៨៦%។ សំណង់ដែលសម្រេចបានទាំងអស់នេះ ត្រូវបានចំណាយថវិការអស់ ១២០០ លានដុល្លារនៃថវិការសរុប ១៥០០លានដុល្លារ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC)»។

ឯកឧត្តមបន្ថែមថា ក្រោយការងារសំណង់បញ្ចប់ជាស្ថាពរនៅខែតុលាខាងមុខនេះ អាកាសយានដ្ឋាន ក៏គ្រោងនឹងបំពាក់ដោយគ្រឿងបរិក្ខារបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីត្រៀមបើកដំណើរការនៅចុងឆមាសទី១ នៃឆ្នាំ២០២៥ ខាងមុខ។

គួររំលឹកថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ​។ (អានបន្ថែម)

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4Fនេះដែរ គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]