ចិនជួយកម្ពុជាលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ប្រវែង៩៦គ.ម ពីក្រចេះទៅស្ទឹងត្រែងជាប់ព្រំដែនឡាវ

ប្រទេសចិននឹងផ្តល់ជំនួយឥតសំណង ដល់ប្រទេសកម្ពុជា ក្នុងការលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ដែលមានប្រវែងជាង ៩៦គីឡូម៉ែត្រ ភ្ជាប់ពីទីរួមខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ។

ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោង ជាមួយក្រុមហ៊ុនសាងសង់ ដែលមានលោក Li Xiangming ជាតំណាងក្រុមហ៊ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ តភ្ជាប់ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ។

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងកំណាត់ផ្លូវជាតិលេខ ៧​ នេះត្រូវបានសិក្សាដោយក្រុមហ៊ុនចិន China Railway First Survey & Design Institute Group Co., Ltd ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។

កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានបើកការដ្ឋានសាងសង់ ពង្រីកនិង លើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងប្រមាណ ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ ​១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)

រីឯកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង ៩៣,៥៦ គីឡូម៉ែត្រ ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]