ឆមាសទី១-២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ ផលិតស៊ីម៉ង់ត៍បាន ៤,៦លានតោន

ក្នុងឆមាសទី១ ២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ចំនួនប្រាំ នៅកម្ពុជា ផលិតស៊ីម៉ង់ត៍បានបរិមាណ ៤,៦លានតោន សម្រាប់ចូលរួមផ្គត់ផ្គង់ដល់វិស័យសាងសង់ក្នងស្រុក។

ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខបរិមាណផលិតស៊ីម៉ង់ត៍ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា។​

ក្រសួងមិនបានបង្ហាញតួលេខ ដើម្បីប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទេ ប៉ុន្តែក្រសួងបញ្ជាក់ថា​ គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រទាំងប្រាំ បានផលិតស៊ីម៉ង់ត៍ បាន ៨,៩លានតោន និង ៨,៥លានតោន ក្នុងឆ្នាំ២០២០។​

រោងចក្រផលិតស៊ីម៉ង់ត៍ទាំងប្រាំ មានរោងចក្របួនស្ថិតនៅខេត្តកំពត និងរោងចក្រមួយទៀតស្ថិតនៅខេត្តបាត់ដំបង មានសមត្ថភាពផលិតសរុប ៨លានតោនក្នុងមួយឆ្នាំ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]