ជប៉ុននឹងបង្កើតទីក្រុង​វេជ្ជសាស្ត្រ​ដ៏ទំនើបបំផុត និង​ដំបូង​បំផុត​លើ​លោក​ ​

ក្រុមហ៊ុនជប៉ុន N-Ark បានបង្ហាញផែនការសាងសង់ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោក ដែលប្រើប្រាស់ទឹកសមុទ្រត្រជាក់ ដើម្បីផ្តល់ជាថាមពលដល់មជ្ឈមណ្ឌលកុំព្យូទ័រ និងផ្តល់សេវាវេជ្ជសាស្រ្តកម្រិតខ្ពស់និងទំនើបបំផុត។

ទីក្រុងវេជ្ជសាស្ត្រនេះគ្រោងនឹងសាងសង់នៅទីក្រុង Hamamatsu ដែលជាកំពង់ផែស្ថិតនៅចម្ងាយ 200 គីឡូម៉ែត្រភាគនិរតីនៃទីក្រុងតូក្យូ។ គម្រោងនេះឈ្មោះថា Dogen City ដែលនឹងត្រូវសាងសង់ឡើងដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន។

គម្រោងនេះមាន ៣ ផ្នែកសំខាន់ៗគឺ  ១) ទីក្រុងបណ្ដែតទឹកដែលប្រើទឹកសមុទ្រជាថាមពលដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ២) មជ្ឈមណ្ឌលទិន្នន័យក្រោមទឹក និង ៣) ឧស្សាហកម្មទេសចរណ៍ដែលតភ្ជាប់លំហអាកាស សមុទ្រ និងដី។

ប្រព័ន្ធកុំព្យូទ័រនៅក្នុងទីក្រុងគឺមានភាពពិសេសខ្លាំង ពោលគឺអាចវិភាគហ្សែន ឈាម និងដំណើរការរាងកាយរបស់អ្នករស់នៅក្នុងទីក្រុងបានដោយស្វ័យប្រវត្តិ  ហើយជួយវាយតម្លៃស្ថានភាពសុខភាពរបស់ពួកគេបាន។ លើសពីនេះ អ្នករស់នៅក្នុងទីក្រុងនេះក៏អាចទទួលបានសេវាថែទាំវេជ្ជសាស្រ្តដ៏ទំនើប ដូចជាការវះកាត់ដោយប្រើមនុស្សយន្តពីចម្ងាយ ជាដើម។

ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនឹងអាចផលិតទឹកស្អាតចំនួន ២លានលីត្រ អាហារ ៧.០០០ តោន និងបន្ទះស្រូបពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ប្រព័ន្ធទីក្រុង និងកសិដ្ឋាន។

ក្រៅ​ពី​ជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ផ្នែកកណ្ដាលនៃទីក្រុង​នឹង​ត្រូវ​បាន​ប្រើ​ជា​សាលារៀន ឧទ្យាន សណ្ឋាគារ និង​ការិយាល័យ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ១០.០០០នាក់។

ទុនវិ​និយោគ និងពេលវេលាសាងសង់មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]