ត្រឹមខែធ្នូ ឆ្នាំ២០២២ បរធនបាលកិច្ច ៣០០ប្រតិបតិ្តការ បានចុះបញ្ជីមានតម្លៃប្រមាណ ៤២៦លានដុល្លារ

គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ប្រតិបតិ្តការបរធនបាលកិច្ចចំនួន ៣០០ករណី បានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលមានទំហំបរធនប្រមាណ ៤២៦លានដុល្លារអាមេរិក។ នេះបើតាមកិច្ចប្រជុំស្តីពីបរធនបាលកិច្ចប្រចាំឆ្នាំ២០២២ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

ចំនួនចុះបញ្ជីនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានកើនពីចំនួន ១៧ករណី ជាមួយនឹងទំហំបរធនប្រមាណជា ១៥៦លានដុល្លារ នៅឆ្នាំ ២០២១ ដែលបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។

បើតាមច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩  បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬ បទប្បញ្ញត្តិជាធរមាន។

ក្នុងនោះផងដែរ បរធន សំដៅដល់ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែងស​ម្រា​ប់ ជាប្រយោជន៍ដល់អត្ថគាហកៈ។

ក្នុងការអភិវឌ្ឍវិស័យបរធនបាលកិច្ច អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានកំណត់លក្ខខណ្ឌ និងនីតិវិធីទទួលស្គា​ល់ក្រុមហ៊ុនវាយតម្លៃ និងអ្នក​​ជំនាញ​​​វាយតម្លៃអចលនវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ក្រោយទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ) ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]