ត្រឹមឆមាសទី១-២០២៤ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតបានជាង ១លាន៣៧ម៉ឺន(តំណ) នៅទូទាំងប្រទេស

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជាបានតភ្ជាប់បណ្តាញផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ​​សម្រេចបានជាង ១លាន៣៧ម៉ឺន(តំណ) នៃចំនួនសរុបមានប្រមាណ ៣លាន៥៥ម៉ឺនខ្នងផ្ទះ នៅទូទាំងប្រទេស ដោយសន្មតថា ១តំណ ស្មើនឹង១ខ្នងផ្ទះ។

នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ការផ្គង់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៣២ភាគរយ ពោលគឺ ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ រហូតដល់ប្រមាណ ៤៦០លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។

ជាងនេះទៅទៀត ឃើញថាមានចំនួនគ្រួសារដែលបានទទួលទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើង ៦៦ភាគរយ ពីប្រមាណជាង ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ​២០១៨ រហូតដល់ជាង ១,៣លានគ្រួសារ ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម ក៏បានដាក់ចេញនូវផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០ ដែលជាការរួមចំណែកជំរុញការផ្តល់សេវាទឹកស្អាត ត្រូវប្រកបដោយគុណភាព ត្រូវមានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ និងជាកត្តាគន្លឹះមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ សម្រាប់បង្កើតគុណភាពផលិតកម្ម អាជីវកម្មនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]