ត្រឹមឆមាសទី១-២០២៤ កម្ពុជាមានរោងចក្រកម្មន្តសាលចំនួន ២.១៧៥ កើន១៧៥រោងចក្រ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងរោងចក្រកម្មន្តសាលសរុបចំនួន ២.១៧៥រោងចក្រ គិតត្រឹមឆមាសទីឆ្នាំ២០២៤ កើនឡើង ពី ១៩៩៧ រោងចក្រ កាលពីឆមាសទី១ ឆ្នាំមុន។​

រោងចក្រដែលបានចុះបញ្ជីទាំងអស់នោះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.១លាននាក់​។​

បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញទៀតថា វិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថា មានកំណើន ៧,៣ភាគរយ ក្នុងឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ។

រីឯធនាគារកណ្តាលកម្ពុជា លើកឡើងបន្ថែមទៀតថា ផលិតផលសម្រាប់នាំចេញ កើន ១៧ភាគរយ ខណៈផលិតផលមិនមែនកាត់់ដេរថយចុះ ៨ភាគរយ។

ចំណែកឯផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានកំណើន ៦,៤ភាគរយ។​

គួរបញ្ជាក់ថា វិស័យកម្មន្តសាលជាចន្ទុលដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលដ៏ធំបំផុតសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]