ត្រឹមឆ្នាំ២០២២ កម្ពុជាសង់ផ្លូវជាតិសរុបបានជាង ៨០០ខ្សែ ស្មើនឹងជាង ១៩ពាន់គីឡូម៉ែត្រ

គិតត្រឹមឆ្នាំ២០២២ ផ្លូវជាតិ និងផ្លូវខេត្ត ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានសរុបចំនួន ៨៣​​១​​ខ្សែ កើនឡើង ៨៤ខ្សែ ស្មើនឹង ១៩.៧៩៥,១ គ.ម កើនឡើងប្រវែង ៩៩១,៩០ គ.ម។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងនោះ ផ្លូវក្រាលកៅស៊ូបានប្រវែង ១០.៦៩២,៨៣ គ.ម (កើន ៦៩៨,៩៦ គ.ម) និងក្រាលបេតុងបានប្រវែង ៣៤៩,​៣៨​គ.ម (កើន ៦១,៦៦គ.ម) ស្មើនឹង ៥៥,៧៨% នៃប្រវែងផ្លូវសរុប។

ចំពោះ ផ្លូវជាតិកម្រិត១ ចំនួន ០៩ខ្សែ មានប្រវែង ២.២៥៤ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ១០០% ) ខណៈផ្លូវជា​តិកម្រិត២​ មានចំនួន ៧២ខ្សែ (កើន១ខ្សែ) មានប្រវែង ៥.១៦១,១០ គ.ម (ក្នុងនោះក្រាលកៅស៊ូ និងបេតុងមាន ៣​.៩​២​៧​,​​៦៣ ​គ.​ម ស្មើនឹង ៧៦%) ថយចុះប្រវែង ១៧,០៤ គ.ម បើធៀបទៅឆ្នាំ២០២១ មានប្រវែង ៥.១៧៨,១៤ គ.ម​​​។

ដោយឡែក ផ្លូវខេត្តមានចំនួន ៧៥០ ខ្សែ (កើន ៨៣ខ្សែ) មានប្រវែងសរុប ១២.៣៨០ គ.ម កើនឡើងប្រវែង ១ ០០​៩​ ​​គ.ម បើធៀបទៅឆ្នាំ២០២១ មានប្រវែង ១១.៣៧១ គ.ម (ក្នុងនោះក្រាលកៅស៊ូ និងបេតុងបាន ៤.៨៦០ គ.ម ស្មើ ៣៩%)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]