ត្រឹមឆ្នាំ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ, មានប្រវែងសរុបជាង ២ម៉ឺនគ.ម

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាបានសាងសង់ផ្លូវជាតិ និងផ្លូវខេត្តចំនួន ៨៥៤ខ្សែ មានប្រវែងសរុប ២០.៣០៧,៦(គ.ម) (កើនឡើង ២៩១,៦គ.ម) បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ ២០.០១៦(គ.ម)។ នេះបើតាមរបាយការណ៍សន្និបាតឆ្នាំ២០២៤ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

របាយការណ៍នេះ បានឱ្យដឹងថា ផ្លូវជាតិកម្រិត១ មានចំនួន ៩ខ្សែ មានប្រវែង ២.២៥៤(គ.ម) បានក្រាលកៅស៊ូ និងបេតុងបាន ១០០% ហើយ។

ចំណែក ផ្លូវជាតិកម្រិត២ មានចំនួន ៧១ខ្សែ (ថយ១ខ្សែ) មានប្រវែង ៥.១២០,៨៧គ.ម ថយចុះ ១៥,០១(គ.ម) បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រវែង ៥.១៣៥,៨៨(គ.ម) ក្នុងនោះបានក្រាលកៅស៊ូ និងបេតុងចំនួន ៤.០១០,៦៨គ.ម ស្មើនឹង ៧៨,៣២%។ ជាមួយគ្នានេះ ការថយចុះខ្សែផ្លូវចំនួន ១ខ្សែខាងលើនេះ គឺដោយសារកែសម្រួលផ្លូវជាតិ លេខ ៤៨-៤ ទៅជាផ្លូវខេត្តវិញ)។

ដោយឡែក ផ្លូវខេត្ត មានចំនួន ៧៧៤ខ្សែ (កើន៥ខ្សែ) មានប្រវែងសរុប ១២.៩៣២,៧២(គ.ម) កើនឡើងប្រវែង ៣០៦,៧២(គ.ម) បើធៀបទៅឆ្នាំ២០២៣ មានប្រវែង ១២.៦២៦(គ.ម) ក្នុងនោះបានក្រាលកៅស៊ូ និងបេតុងចំនួន ៥.៣៨៤,៣២(គ.ម) ស្មើនឹង ៤១,៦៣%។

ទន្ទឹមនឹងនេះ ផ្លូវល្បឿនលឿន មានចំនួន ២ខ្សែ មានប្រវែងសរុប ៣២២,១៥(គ.ម) ក្នុងនោះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់មានប្រវែង ១៨៧,០៥(គ.ម) និង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់មានប្រវែង ១៣៥,១០(គ.ម)។ គម្រោងទាំងពីរនេះ គឺស្ថិតក្រោមក្របខ័ណ្ឌកិច្ចសន្យាភាពជា ដៃគូរវាងរដ្ឋ និងឯកជន (PPP)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]