ថៃចំណាយជាង ១,៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះថ្មីចំនួន៧

ថ្មីៗនេះ នាយកដ្ឋានអាកាសយានដ្ឋាន (DOA) ប្រទេសថៃ គ្រោងនឹងចំណាយប្រមាណ ៥០ពាន់លានបាត ឬ ១,៤៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍព្រលានយន្តហោះក្នុងតំបន់ថ្មីចំនួន៧ទៀត ខណៈបច្ចុប្បន្នប្រទេសថៃបានសាងសង់អាកាសយានដ្ឋានចំនួន ៧២ទីតាំង ក្នុងចំណោមខេត្ត-ក្រុងសរុបចំនួន ៧៧។

នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន thethaiger នៅថ្ងៃទី២២ មីនា ២០២៣។

គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅក្នុងខេត្ត Nakhon Pathom, Bueng Khan, Mukdahan, Kalasin, Phayao, Phatthalung និង Satun ដោយនាយកដ្ឋានមានគោលបំណងក្នុងការជំរុញការតភ្ជាប់ និងផ្តល់ជម្រើសការធ្វើដំណើរបន្ថែមទៀត សម្រាប់ប្រជាជនថៃ និងភ្ញៀវទេសចរបរទេស។

ជាការកត់សម្គាល់ គម្រោងអាកាសយានដ្ឋានថ្មីទាំងនោះស្ថិតនៅក្នុងខេត្ត ដែលមិនសូវមានគេស្គាល់ច្រើនឡើយ ហើយត្រូវបានពន្យាពេល ដោយសារតែត្រូវប្រឈមការជាប់គាំងដោយសារជំងឺរាតត្បាតកូវីដ ប៉ុន្តែបច្ចុប្បន្នដំណើរការទេសចរណ៍និងការធ្វើដំណើរមានភាពល្អប្រសើរឡើងវិញ។

គម្រោងទាំងនោះរួមមានដូចខាងក្រោម៖

១. អាកាសយានដ្ឋានក្នុងខេត្ត Nakhon Pathom ចំណាយ ២៥ពាន់លានបាត ឬ ៧៣៣លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៥៦០ហិកតា រហូតមកដល់ពេលនេះការសិក្សាសមិទ្ធលទ្ធភាពបានបញ្ចប់រួចរាល់ហើយ និងគ្រោងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។

២. អាកាសយានដ្ឋានក្នុងខេត្ត Bueng Kan ចំណាយ ៣,១ពាន់លានបាត ឬ ៩១លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៤០០ហិកតា។ ក្រោយការបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព គម្រោងនេះក្រោមនឹងចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ ២០២៥ ហើយបើកដំណើរការជាផ្លូវការត្រឹមឆ្នាំ ២០២៧ តទៅ។

៣. អាកាសយានដ្ឋានក្នុងខេត្ត Mukdahan ចំណាយ ៥ពាន់លានបាត ឬ ១៤៦,៦៦លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៣២០ហិកតា។ បច្ចុប្បន្នក្រុមការងារកំពុងរចនាប្លង់សម្រាប់អាគារអ្នកដំណើរ និងផ្លូវរត់ ដោយការដ្ឋានសាងសង់នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២៥ ហើយបើកដំណើរការនៅឆ្នាំ ២០២៧។

៤. អាកាសយានដ្ឋានក្នុងខេត្ត Satun ចំណាយ ៤.១ពាន់លានបាត ឬ ១២០,១លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៤៤៧ហិកតា។ គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៦ និងបើកដំណើរការនៅឆ្នាំ ២០២៨។

៥. អាកាសយានដ្ឋានក្នុងខេត្ត Kalasin ចំណាយ ២ពាន់លានបាត។

៦. អាកាសយានដ្ឋានក្នុងខេត្ត Phayao ចំណាយ ៤.៤ពាន់លានបាត។

៧. អាកាសយានដ្ឋានក្នុងខេត្ត Phatthalung ចំណាយ ៣ពាន់លានបាត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]