ថៃប្តូរយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនចិន ដោយថែមរយៈពេលជួល ៩៩ឆ្នាំ និងសិទ្ធិកាន់កាប់ ៧៥%លើខុនដូ

វិនិយោគិនចិន កំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ដោយពាំនាំយកមកជាមួយនូវកញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលថៃកំពុងពិចារណាលើការពង្រីករយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ និងបង្កើនដែនកំណត់កម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូពី ៤៩% ទៅ ៧៥% នៃទំហំបរិវេណអចលនទ្រព្យដែលអាចប្រើប្រាស់បាន ដែលយុទ្ធសាស្ត្រនេះ អាចផ្លាស់ប្តូរសក្ដានុពលថ្មីនៃទីផ្សារអចលនទ្រព្យស្រុកថៃ នេះបើយោងតាម ​​Property DNA និងធ្វើបច្ចុប្បន្នភាពដោយ Thestar ចុះថ្ងៃទី  ០៦ ខែសីហា ឆ្នាំ ២០២៤។

នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA លោក Surachet Kongcheep បានគូសបញ្ជាក់ថា “ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងអស់ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ បាននិងកំពុងទទួលបានយុទ្ធសាស្ត្រទិញខុនដូ និងផ្ទះនៅតាមទីក្រុងធំៗដូចជាទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេត។ អចលនទ្រព្យទាំងនេះមានគោលបំណងជាចម្បងចំពោះជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេសដែលកំពុងស្វែងរកលំនៅដ្ឋានបែបប្រណីត។”

ប្រសិនណាបើគោលនយោបាយថ្មីនេះ ត្រូវបានអនុម័ត វានឹងអាចបង្កឱ្យមានលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគចិនដែលកំពុងស្វែងរកការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការពីអ្នកទិញបរទេស នេះបើតាមការអះអាងរបស់លោក Surachet។

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅក្នុងប្រទេសថៃបានកើនឡើងដល់ប្រមាណ ១០,៨៤ ពាន់លានដុល្លារ ដែលធានាបានតំណែងជាអ្នកវិនិយោគបរទេសធំជាងគេទីបីក្នុងប្រទេសថៃ។ តួលេខនេះដែរ ក៏បានរួមចំណែក ៩,៤៨%នៃការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលតាមពីក្រោយដោយប្រទេសជប៉ុន និងសិង្ហបុរីដែលមានការវិនិយោគចំនួន ២៨,១៩ ពាន់លានដុល្លារ និង ១៣,៣៩ ពាន់លានដុល្លាររៀងៗគ្នា។

គ្រាន់តែឧស្សាហកម្មរថយន្ត ប្រទេសថៃបានបន្តក្លាយជាមេដែកឆក់ស្រូបយកដើមទុនវិនិយោគពីចិន បានរហូត ៥៥០លានដុល្លារ។ វិស័យសំបកកង់ និងបំពង់ខាងក្នុង ក៏មានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ដែលមានការវិនិយោគរបស់ចិនចំនួនប្រមាណ ៤៧៨លានដុល្លារ។ ជាងនេះទៅទៀត វិស័យអចលនទ្រព្យ ដែក និងថាមពល ក៏ប្រមូលបានជាង ៤,១ ពាន់លានដុល្លារ ពីមូលនិធិចិនដែរ។

ការវិវឌ្ឍទាំងនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃមូលធនចិនក្នុងការរៀបចំអនាគតនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ជាមួយនឹងការរំពឹងថានឹងមានសក្តានុពលកាន់តែខ្លាំងជាងមុនថែមទៀត ប្រសិនបើការផ្លាស់ប្តូរបទប្បញ្ញត្តិថ្មីដែលកំពុងស្នើឡើងពាក់ព័ន្ធនឹងការបន្ថែមឆ្នាំជួលអចលនទ្រព្យ និងការពង្រីកដែនកំណត់កាន់កាប់ខុនដូសម្រាប់ជនបរទេសនេះ ចូលជាធរមាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]