ថៃ​ និងអង់គ្លេសបង្កើតការផ្តួចផ្តើមប្រឆាំងអំពើពុករលួយ

ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងបាងកក និងការិយាល័យគោលនយោបាយសហគ្រាសរដ្ឋរបស់ថៃ បានសហការរៀបចំសិក្ខាសាលាមួយស្តីពីការផ្តួចផ្តើមគំនិតលើតម្លាភាពវិស័យសំណង់ (CoSt)។

កាលពីឆ្នាំមុនប្រទេសថៃបានចុះហត្ថលេខាដើម្បីក្លាយជាប្រទេសសមាជិកទី 14 នៃតម្លាភាពវិស័យសំណង់ (CoSt) ដែលជាគំនិតផ្ដួចផ្ដើមជាសកលដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងឧស្សាហកម្មសំណង់។

លោក Mark Kent អគ្គរាជទូតអង់គ្លេសប្រចាំប្រទេសថៃបានលើកឡើងថា វាគឺជាដំណើរការពិបាកនៅក្នុងកិច្ចការសំណង់ និងការងារសាធារណៈ ដែលត្រូវបានគេស្គាល់ថាជាផ្នែកមួយនៃវិស័យអាជីវកម្មដែលមានអំពើពុករលួយបំផុត ហើយមិនមែនមានតែប្រទេសថែមួយនោះទេដែលកើតមានបញ្ហានេះ។

ការសិក្សាមួយបានប៉ាន់ប្រមាណថា 10-30% នៃការវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈអាចត្រូវបានបាត់បង់តាមរយៈអំពើពុករលួយ ការគ្រប់គ្រងមិនល្អ និងអប្រសិទ្ធិភាព។

នៅក្នុងការអនុវត្តស្តង់ដារអន្តរជាតិសម្រាប់តម្លាភាពក្នុងវិស័យសំណង់ ដើម្បីដោះស្រាយបញ្ហាទាំងនោះប្រទេសថៃត្រូវការឱ្យបង្កើតប្រព័ន្ធនៃការបញ្ចេញ និងការធានាដើម្បីបង្កើនតម្លាភាពនៅក្នុងគម្រោងសាងសង់សាធារណៈ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]