ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។

វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។

ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ គឺទីតាំងបច្ចុប្បន្នរបស់អគារ រីងហ្គីតម៉ាឡេស៊ី ដែលបានបង្កើត ជាច្រកពិសេសមួយសម្រាប់អ្នកវិនិយោគបរទេស ដោយអ្នកវិភាគទីផ្សារ បានព្យាករណ៍ ពីការឡើងថ្លៃរូបិយប័ណ្ណរបស់ម៉ាឡេស៊ី រហូតដល់ឆ្នាំ ២០២៥ ហើយអាចនឹងបន្តកើនឡើង នៅពេលខាងមុខទៀត។ ការរួមបញ្ចូលគ្នានៃតម្លៃចូលទីផ្សារដែលអាចទទួលយកបាន និងសក្តានុពលកំណើនតម្លៃរូបិយប័ណ្ណ ធ្វើឱ្យប្រទេសម៉ាឡេស៊ីជាគោលដៅវិនិយោគយុទ្ធសាស្ត្រ ប្រចាំតំបន់។

ចំណែកឯ​ទីផ្សារអចលនទ្រព្យហ្វីលីពីន នៅតែបន្តពង្រឹងជំហររបស់ខ្លួនជាគោលដៅវិនិយោគសំខាន់ ដែលជំរុញដោយវិស័យ ដំណើរការអាជីវកម្មដោយទាញធនធានពីខាងក្រៅ (BPO) ដ៏រឹងមាំរបស់ខ្លួន។ ខណៈដែលភាពជាម្ចាស់របស់ជនបរទេសលើកម្មសិទ្ធិអចលនទ្រព្យ ត្រូវបានកំណត់ត្រឹម ៤០% នៅក្នុងគម្រោងខុនដូ ភាគលាភប្រជាសាស្រ្តរបស់ប្រទេសនេះ ដែលកំណត់ដោយចំនួនប្រជាជនវ័យក្មេង ដែលកំពុងកើនឡើង – បន្តជំរុញតម្រូវការនៅទូទាំងផ្នែកលំនៅដ្ឋាន និងពាណិជ្ជកម្ម។ ជាពិសេសទីក្រុងធំៗដូចជា ម៉ានីល សេប៊ូ និងដាវ៉ាវ កំពុងជួបប្រទះនូវគន្លងកំណើនដ៏ខ្លាំង។

ក្រឡេកមកមើលទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ជាពិសេស នៅទីក្រុងបាងកក ដែលជាកន្លែង សហគមន៍ជនបរទេស រក្សាភាពទាក់ទាញរបស់ខ្លួន ដែលកំពុងរីកចម្រើន ជំរុញឱ្យមានតម្រូវការលើផ្នែក អចលនទ្រព្យលំដាប់ប្រណីតខ្ពស់។ បើនិយាយពីក្របខណ្ឌកម្មសិទ្ធិបរទេសលើអចលនទ្រព្យរបស់ ប្រទេសនេះវិញ អនុញ្ញាតឱ្យអ្នកវិនិយោគអន្តរជាតិកាន់កាប់រហូតដល់ ៤៩% នៃគម្រោងអភិវឌ្ឍន៍ខុនដូ រួមជាមួយនឹងការមិនមានការរឹតបន្តឹងលើប្រតិបត្តិការផ្ទេរប្រាក់ចំណេញក្រៅប្រទេសចំពោះ ជនបរទេសដែលផ្ទេរប្រាក់ ត្រឡប់ទៅស្រុកវិញ បានធ្វើឱ្យប្រទេសថៃក្លាយជាទីផ្សារស្នូលសម្រាប់ ផលប័ត្រអចលនទ្រព្យពិភពលោក។

ចំពោះទីផ្សារអចលនទ្រព្យនៅសិង្ហបុរីកំពុងឈរជាទីផ្សារបុព្វលាភក្នុងតំបន់ ដែលនាំមុខគេខ្ពស់បំផុត ប៉ុន្តែជាទីផ្សារមានស្ថេរភាព និងតម្លាភាពដែលមិនអាចប្រៀបផ្ទឹមបាន។ ទីតាំងរបស់រដ្ឋបរទេសនេះ ជាទីក្រុងមជ្ឈមណ្ឌល ហិរញ្ញវត្ថុសកល ធានានូវតម្រូវការជាប់លាប់ពីជនបរទេសដែលកំពុងកើនឡើង ជាពិសេស នៅក្នុងផ្នែកផ្ទះបែបប្រណីត។ ខណៈពេលដែលថ្លៃទិញចូលនៅ មានកម្រិតខ្លាំង ក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងទិន្នផលជួលដ៏រឹងមាំរបស់សិង្ហបុរី នៅតែបន្តទាក់ទាញអ្នកវិនិយោគ ដែលមិនចង់ប្រឈមនឹងហានិភ័យខ្ពស់ ដែលស្វែងរកផលចំណេញត្រឡប់មកវិញប្រកបដោយស្ថិរភាព។

ជារួម ទីផ្សារអចលនទ្រព្យរបស់ប្រទេសនីមួយៗ បង្ហាញពីបញ្ហាប្រឈមពិសេសរបស់ខ្លួន – រាប់ ចាប់តាំងពីកត្តាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍរបស់កម្ពុជា រហូតដល់ ការព្រួយបារម្ភ អំពីការផ្គត់ផ្គង់មិនគ្រប់គ្រាន់របស់ប្រទេសម៉ាឡេស៊ី និងភាពប្រកួតប្រជែងកើនឡើងច្រើនពេកនៅក្នុង ទីផ្សាររបស់ប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពរួមនៃទីផ្សារអលចនទ្រព្យទាំងនេះ ជាសមូហភាពតំណាងឱ្យភាពរឹងមាំនៃអចលនទ្រព្យអាស៊ីអាគ្នេយ៍ ដោយផ្តល់ជូនជាពហុជម្រើសសម្រាប់វិនិយោគិនអន្តរជាតិនូវយុទ្ធសាស្រ្តវិនិយោគផ្សេងៗ រាប់ចាប់តាំងពីទីផ្សារដែលមានកំណើនខ្ពស់តែប្រឈមហានិភ័យច្រើន រហូតដល់ទីផ្សារសេដ្ឋកិច្ចដែលមានហានិភ័យទាប តែមានស្ថិរភាពច្រើន និងមានភាពចាស់ទុំ។ វិស័យអចលនទ្រព្យក្នុងតំបន់នេះ នឹងរក្សាបានកំណើនប្រកបដោយចីរភាព ឡើងវិញ ដែលជំរុញដោយ នគរូបនីយកម្ម ការកើនឡើងនៃចំនួនប្រជាជនវណ្ណៈកណ្តាល និងកំណើននៃលំហូរចូល វិនិយោគបរទេស។ សម្រាប់វិនិយោគិនដែលមានឆន្ទៈក្នុងការរុករកទិដ្ឋភាពទីផ្សារអចលនទ្រព្យដែលមានក្របខណ្ឌបទប្បញ្ញត្តិ និងលក្ខខណ្ឌទីផ្សារចម្រុះ ទីផ្សារអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍ ផ្តល់នូវឱកាសគួរឱ្យទាក់ទាញសម្រាប់ ទាំងតម្លៃដើមទុន និងទិន្នផលជួល ចាប់ពីឆ្នាំ ២០២៥នេះទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]