ទីលានចាក់សំរាមដ៏ធំ១ប្រកបដោយស្តង់ដារទំនើប នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាប់ផ្តើមសាងសង់ហើយ​

រដ្ឋបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីមួយ ដែលមានស្តង់ដារទំនើប នៅលើផ្ទៃដីជិត ១០ហិកតា នៅស្រុកកំពង់សៀម ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។​

គម្រោងថ្មីនេះ ស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ៨.១៣ ហិកតា ដែលមានទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា ដែលស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍនអាស៊ី។

គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី។

ទីលានចាក់សំរាមថ្មីនេះ ត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារទំនើប ដោយក្នុងនោះនឹងមានការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែងជាង ២.០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ប្រវែងជាង ១.០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អគារសម្រាប់ញែកសំរាម អគាររោងជាង អគារស្តុកទុកកាកសំណល់ដែលអាចបង្កគ្រោះថ្នាក់បណ្ដោះអាសន្ន អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទីកន្លែងលាងសម្អាតរថយន្ត អគារសម្រាប់ធ្វើជីកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានរដ្ឋបាលខេត្តគិតគូររៀបចំតាំងតែពីអំឡុងឆ្នាំ២០២១ មកម្ល៉េះ ដែលទីតាំងដែលកំពុងសាងសង់នេះ ជាដីរដ្ឋស្រាប់ ស្ថិតនៅឆ្ងាយពីលំនៅឋានប្រជាពលរដ្ឋ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]