ទីលានចាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ

គម្រោងទីលានចាក់សំរាមតម្លៃ ៦.២៨៣.៧៤៧ លានដុល្លារ នៅខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្ត និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត្តបាត់ដំបង។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយត្រូវបានសាងសង់ឡើងរយៈ​ពេល ១២ខែ នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARKA/S សហការជាមួយក្រុមហ៊ុនOriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.។​

បន្ថែមពីនេះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម។

ទីលានចាកសំរាមថ្មីនេះ គ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូងនៅរណ្ដៅទី១ មានទំហំ ២,៩៤ហិក​តា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣​.៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល ១០ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។

តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០នាក់ នឹង​ទទួលបានសេវាកម្មផ្នែកអនាម័យ​បរិ​ស្ថា​នពីទីលានចាក់សំរាមមួយនេះ។

គួរបញ្ជាក់ថា គម្រោងទីលានចាក់សំរាមនេះ ស្ថិតក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។

ដោយឡែក ថ្មីៗនេះ រដ្ឋក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]