ទីលានទុកដាក់សំរាមលក្ខណៈស្តង់ដារ នៅខេត្តស្វាយរៀង ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

ទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈស្តង់ដារ តាមបទដ្ឋានបច្ចេកទេស នៅក្នុងខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី១៦ ខែធ្នូ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ចាយ សាមិត្ត បានឱ្យដឹងថា ទីលានទុកដាក់សំរាមសំណល់រឹងនេះ មានទីតាំងស្ថិតនៅភូមិ អកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ទីលាននេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃក្រឡា ៤៦២០០ម៉ែត្រការ៉េ ខណៈទីលានទុកដាក់សំរាមនេះ នឹងអាចផ្តល់ផលដល់ការប្រើប្រាស់ និងការគ្រប់គ្រងសំរាម សម្រាប់ភូមិសាស្រ្តក្រុង-ស្រុក ចំនួន៤ នៃខេត្តស្វាយរៀង រួមមាន៖ ក្រុងស្វាយរៀង ស្រុករំដួល ស្រុកស្វាយទាប និងស្រុកស្វាយជ្រុំ។ ទីលានទុកដាក់សំរាម សំណល់រឹង ខេត្តស្វាយរៀង គ្រោងនឹងចំណាយពេលសាងសង់ប្រមាណ ១២ខែ។

គួររម្លឹកដែរថា ក្រសួងបរិស្ថានធ្លាប់បានបង្ហាញឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៥ នៅលើសាកលលោក មានការផលិតប្លាស្ទិកដែលជាប្រភេទសំណល់រឹង សរុបប្រមាណ ៨,៣ពាន់លានតោន ហើយផលិតផលប្លាស្ទិកជាង៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបាន មានត្រឹមតែ៩ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ.។

គួរបញ្ជាក់ថា ក្នុងចំណោមសំណល់សំរាម១០០%នៅកម្ពុជា គឺមានតែសំណល់ប្រមាណជាង ៦៤%ប៉ុណ្ណោះ ដែលត្រូវប្រមូលទៅ​ចា​ក់​នៅ​ទីលាន ក្រៅពីនោះសំរាម ៣៥%ទៀត ត្រូវបានពលរដ្ឋបោះចូលប្រភពទឹក ដុតចោល និងបោះចោល​ពាស​វាល​ពា​សកាល ជាហេតុបង្កផលប៉ះពាល់បរិស្ថាន។ (អានបន្ថែម)

កន្លងមក ធនាគារពិភពលោក(WB)បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​​នៃ​ការ​​គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជាផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]