ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៣០% ហើយ

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះ សាងសងស់សម្រេចបានប្រមាណ ៣០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតាក្រោយបញ្ចប់ការសាងសង់។

នេះបើយោងតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការងារសាងសង់ផ្ទាល់ ដែលដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺមានទីតាំងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារសាងសង់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១. សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២.សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង ដោយគិតមកដល់ពេលនេះវឌ្ឍនភាពការងារទាំងមូលសម្រេចបានប្រមាណ៣០%។

ក្នុងឱកាសនោះដែរ ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកផងដែរ។

បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ ក្រោយបញ្ចាប់សាងសង់ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]

ឆ្នាំ២០២៥៖ ​ខេត្តតាកែវទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីកើនឡើងរហូតដល់១២០%

ការកំណត់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងការកែទម្រង់ បាន […]

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៦០% ហើយ

គម្រោងគ្រប់គ្រងទឹកជាយុទ្ធសាស្ត្រនៅស្រុកត្រាំកក់ ពុះពារប […]

ខេត្តតាកែវអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ ដែលមានតម្លៃ ១៤៨ លានដុល្លា រក្នុងរយៈពេល ១០ខែ

សកម្មភាពវិនិយោគនៅខេត្តតាកែវបានបង្ហាញឱ្យឃើញពីកំណើនក្នុងរ […]