បច្ចុប្បន្នខេត្តស្វាយរៀងមានច្រកព្រំដែន០៨ ខណៈចំណូលពន្ធគយបាន ៤០០លានដុល្លារ កើន

រហូតដល់បច្ចុប្បន្ន ខេត្តស្វាយរៀងបើកច្រកទ្វារព្រំដែនបានចំនួន ០៨កន្លែង ហើយបានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ច។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ច្រកទ្វារព្រំដែនទាំងនោះរួមមាន ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ រួមមានច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។

បន្ថែមពីនេះ ច្រកទ្វារព្រំដែនទ្វេភាគីមានចំនួន ០២ គឺច្រកទ្វារសំរោង និងច្រកទ្វារបុសមន និងមានច្រកទ្វារតំបន់ចំនួន ០៤ទៀត រួមមានច្រកទ្វារតំបន់ស្រែបារាំង ច្រកទា្វរតាអី ច្រកទ្វារព្រំដែនដូង និងច្រកទ្វារព្រំដែនខ្សែដែក។

ឯកឧត្តមអភិបាល បានឱ្យដឹងទៀតថា ច្រកអន្តរជាតិ២ និងច្រកទ្វេភាគី ១ បានដាក់ទីភ្នាក់ងារគយ ដោយក្នុងឆ្នាំ២០២២ អាចប្រមូលចំណូលពីពន្ធគយបានប្រមាណជា ៤០០លានដុល្លារ ដែលកើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២១។

ក្រៅពីនេះ ខេត្តស្វាយរៀង បានបែងចែកជា ០៣ប៉ូលសេដ្ឋកិច្ចសំខាន់ៗ រួមមាន ១). តំបន់ឧស្សាហកម្ម សេវាកម្ម ដែលស្ថិតក្នុងក្រុងបាវិត ក្រុងស្វាយរៀង និងស្រុកចន្ទ្រា ២). តំបន់កសិ-ឧស្សាហកម្ម ស្ថិតក្នុងស្រុកស្វាយទាប ស្រុករំដួល និងស្រុករមាសហែក ៣). តំបន់កសិកម្ម ស្ថិតក្នុងស្វាយជ្រុំ និងស្រុកកំពង់រោទិ៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]