បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញសហគ្រាសជិត២០០ ផ្តល់ការងារជិត៣ម៉ឺនកន្លែង

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប១៧៥ ចូលមកបោះទុនវិនិយោគ ផ្តល់ឱកាសការងារបានជិត ៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញនិងនាំចូលរបស់សហគ្រាសក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់បំផុត។

របាយការណ៍ពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  នាពេលបច្ចុបន្ន បានក្លាយទៅជាសួនឧស្សាហកម្មអន្តរជាតិដែលបានទាក់ទាញសហគ្រាស/ក្រុមហ៊ុន ចំនួន ១៧៥ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដែលបានបង្កើតឱកាសការងារជិត ៣ ម៉ឺនកន្លែង ។

ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញរបស់សហគ្រាសក្នុងតំបន់បានកើនឡើងពី ១៣៩លានដុល្លារក្នុងឆ្នាំ ២០១៣ ដល់ជិត ២.៥០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលបានបង្កើនកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា បានក្លាយទៅជា “ក្បាលម៉ាស៊ីន” នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ ។

ក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានលើកឡើងថា៖ “១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នារវាងការកសាងអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខិតខំទាក់ទាញសហគ្រាសឧស្សាហកម្មយ៉ាងសកម្ម និងឈរមូលដ្ឋានដែលមានសហគ្រាសឧស្សាហកម្មអតិពលកម្មពីដើម  ទាក់ទាញសហគ្រាសមានទ្រុងទ្រាយធំ  ឧស្សាហកម្មពឹងផ្អែកលើធនធានកំពង់ផែ និងឧស្សាហកម្មគាំទ្រក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មក្នុងតំបន់”។

ក្រុមហ៊ុន ជឿជាក់ថានៅពេលខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអាចទាក់ទាញសហគ្រាសអន្តរជាតិកាន់តែច្រើនចូលវិនិយោគក្នុងតំបន់ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក៏ដូចជាដើរតួនាទីជាគំរូក្នុងការបង្កើតច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យារបស់កម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុដោយមានការសហការគ្នារវាងក្រុមហ៊ុន Hodo group ក្រុមហ៊ុនWuxi Huatai Investment and Property Co., Ltd.  និងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]