បន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៥ទីតាំង បង្កើតការងារបានជាង២ម៉ឺនកន្លែង

ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង និងមានរោងចក្រជិត ២០រោងចក្រ ដែលបង្កើតការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់។ នេះបើតាម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្រាប់អ្នក យកព័ត៌មានរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាល បានថ្លែង​ឱ្យដឹងថា​ ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះមាន ៤ កំពុងដំណើរការ និងសួនឧស្សាហកម្ម១ ដែលមានរោងចក្រជិត ២០រោងចក្រ ដែលបានផ្តល់ការងារជាង ២ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។

ក្រៅពីនេះ មូលដ្ឋានផលិតកម្មសិប្បកម្មតូចៗជាង ១ពាន់ទៀត ដែលមានបុគ្គលិក  ២នាក់ ៣នាក់ ៥នាក់ ១០នាក់ ២០នាក់ផងដែរ។ រោងចក្រ សហគ្រាសទាំងអស់នេះ កំពុងដំណើរការលើការងារផលិតគ្រឿងអលង្ការ វាយនភ័ណ្ឌ និងកែច្នៃផល និងអនុផលកសិកម្ម។

ឯកឧត្តមអភិបាលបានបន្ថែមទៀតថា តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយខេត្តបន្ទាយមានជ័យ ពីតំបន់ដាច់ស្រ​យាល និងស្ងាត់ដែលគ្មានមនុស្សរស់នៅ ទៅជាតំបន់អ៊ូអរពេញទៅដោយការអភិវឌ្ឍ  លើហេដ្ឋារចនាសម្ព័ន្ធគ្រប់បែ​ប​យ៉ាង ជាពិសេសទីក្រុងប៉ោយប៉ែត​ហើយប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា ដែលម្នាក់ៗទទួលបានចំណូលសមរម្យ និងមានជីវិតដ៏ស៊ីវីល័យ​។

លើសពីនេះ ​​ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនដែលបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាក្រុមហ៊ុនបរទេសមានដូចជា ក្រុមហ៊ុនថៃ ជប៉ុន និងចិនជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]