ប៉ូលសេដ្ឋកិច្ចថ្មីនេះ នឹងជួយពង្រឹងដៃគូពាណិជ្ជកម្មកម្ពុជា-ថៃតាមព្រំដែន ឱ្យមានសន្ទុះរិតតែខ្លាំង

កម្ពុជា បានបង្ហាញឱ្យថៃបានដឹងនូវគម្រោងរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តចំនួន ៤ របស់កម្ពុជា។ នេះបើជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រាប់ភាគីថៃឱ្យដឹងថា ការរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នេះ​ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាប់នឹងខេត្តចំនួន ៤នៃកម្ពុជា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាតំបន់មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបង្កើតប៉ូលសេដ្ឋកិច្ចនេះ ទាមទារឱ្យមានដៃគូពាណិជ្ជកម្មពិតប្រាកដ និងមាននិរន្ត​រ​​​ភាព។

ពាក់ព័ន្ធជាមួយនឹងការបង្កើតប៉ូលសេដ្ឋកិច្ចនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសម្តងរួចមកហើយក្នុងជំនួបជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចបានឱ្យដឹងថា ប៉ូលសេដ្ឋកិច្ចថ្មីមួយនេះ ស្ថិតក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]