ផ្លូវថ្មីពីផ្លូវជាតិលេខ៤ ទៅកាន់ភ្នំបូកគោ អាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរបាន

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ អាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរកំសាន្តឆ្លងកាត់បាន។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Thansur Sokha Hotel ក្នុងទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ប្រភេទយានជំនិះ ដែលអាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះបាន រួមមាន រថយន្តប្រភេទខ្ពស់ (4 Wheel Drive) និងប្រភេទម៉ូតូធំៗ។

ជាមួយនឹងចំណាប់អារម្មណ៍ធ្វើដំណើរលើផ្លូវនេះ លោកអ្នកអាចទាក់ទងតាមទូរសព្ទលេខ ០៨៨ ៣ ៣៥៥ ៦០៨/០៨៨ ៣៣៥ ៥៥៣៥ សម្រាប់ការជិះជាក្រុមកម្សាន្តជាមួយគ្នា។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០%​ ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]