ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេរបស់ចិនគ្រោងបើកដំណើរការក្នុងឆ្នាំនេះ

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិនបានទទួលជោគជ័យលើការធ្វើតេស្តជាលើកដំបូងកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៣នេះ។

គម្រោងផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រនេះមានប្រវែងសរុប ២៧៧ គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Fuzhou ជាមួយទីក្រុង Zhangzhou ប៉ែកខាងកើតប្រទេសចិន។ ជាមួយនឹងល្បឿនប្រមាណ ៣៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងស្ថានីយចំនួន ៨ នៅតាមបណ្តោយផ្លូវនេះ វាត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

គម្រោងនេះជាផ្នែកមួយនៃបណ្តាញផ្លូវរថភ្លើងល្បឿនលឿន “ផ្លូវបញ្ឈរ ៨ និងផ្លូវផ្ដេក ៨” របស់ចិន ដែលបានប្រកាសកាលពីឆ្នាំ ២០១៦ ហើយចាប់ផ្តើមសាងសង់ក្នុងខែកញ្ញា ឆ្នាំ ២០១៧។

យោងតាមអាជ្ញាធរផ្លូវដែក ដើម្បីធានាឱ្យគម្រោងដំណើរការដោយរលូន ក្រុមការងារជំនាញនៃនាយកដ្ឋានផ្លូវដែកនឹងត្រួតពិនិត្យយ៉ាងជាក់លាក់។ ក្រោយការធ្វើតេស្តត្រូវបានបញ្ចប់ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងឈានចូលដំណាក់កាលសាកល្បងនៅក្នុងខែមេសា ដើម្បីត្រៀមរួចរាល់បើកដំណើរការក្នុងឆ្នាំ ២០២៣៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]