ព័ត៌មានក្នុងស្រុក
ក្នុងត្រីមាសទី ៣ ពាក្យសុំកម្ចីទិញផ្ទះកើន ៣៩% ខណៈទំហំកម្ចីកើន៥៦%
ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើង ៣៩% ខណៈទំហំទឹកលុយកម្ចីក៏បានកើន ៥៦% ផងដែរ បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៥៣.១២០សំណើ ឬស្មើនឹងប្រមាណ ១១,៦០% នៃពាក្យស្នើសុំឥណទានសរុប...
អានបន្ថែមរដ្ឋអនុញ្ញាតឧកញ៉ាល្បី១ រូប ប្ដូរមុខមាត់កោះទន្សាយ ជាតំបន់ទេសចរធម្មជាតិជាន់ខ្ពស់
រដ្ឋបាលខេត្តកែប សម្រេចចាប់ដៃជាមួយនឹង ក្រុមហ៊ុនឯកជនល្បីក្នុងស្រុក ទ្រី ភាព គ្រុប ខូអិលធីឌី ដើម្បីអភិវឌ្ឍកោះទន្សាយជាតំបន់ទេសចរណ៍ធម្មជាតិប្រណីតជាន់ខ្ពស់ក្នុងពេលអនាគតខាងមុខនេះ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា នេះថា៖ «ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផង...
អានបន្ថែមអាជ្ញាធរខេត្តព្រៃវែង ដាក់បញ្ជាថ្មីសម្រាប់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ បើមិនធ្វើតាមត្រូវពិន័យធ្ងន់
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បានបញ្ជាឱ្យអាជីវកម្មពុះដីឡូតិ៍ ឬអាជីវកម្មអភិវឌ្ឍលំនៅឋានទាំងអស់ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆកានេះ បើមិនដូច្នោះទេ នឹងត្រូវផាកពិន័យធ្ងន់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ សម្រាប់ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ៤-៣០ល្វែង ឬ ៣-៣០ភូមិគ្រឹះ ឬ ៤-៣០...
អានបន្ថែមULS សហការនឹងធនាគារ J Trust Royal ផ្ដល់កម្ចីទិញខុនដូ Rose Apple នៅសៀមរាប ក្នុងការប្រាក់ទាប
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J Trust Royal សម្រាប់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះចុងក្រោយបង្អស់របស់ខ្លួននៅខេត្តសៀមរាប Rose Apple Square ។ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានគោលបំណងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង និងគ្រួសារជំនាន...
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីគ្រោងបង្កើតគម្រោងអភិវឌ្ឍចម្រុះតម្លៃ ៥០លានដុល្លារនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន HLH Development (HLHD) និង Smart Winner កាលពីថ្មីៗនេះ បានព្រមព្រៀងវិនិយោគរួមគ្នាបង្កើតគម្រោងអភិវឌ្ឍចម្រុះថ្មីមួយកន្លែង តម្លៃប្រមាណ ៥០លានដុល្លារ លើផ្ទៃដី ១១,៥ ហិកតា ក្នុងក្រុងព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយររបស់ក្រុមហ៊ុនកាលពី ១ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផ្ទៃដី ៣ ទៅ ៥ ហិកតា នៃផ្ទៃដីទាំងមូល នឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ ស...
អានបន្ថែមហេតុអ្វីកម្ពុជាសម្រុកសង់អគារការិយាល័យជាច្រើនបន្ថែមទៀត ទោះក្នុងអំឡុងកូវីដ?
សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap ជាងមួយឆ្នាំមកហើយ វិបត្តិកូវីដបានផ្លាស់ប្ដូរនិន្នាការទីផ្សារការិយាល័យក្នុងទីក្រុងភ្នំពេញច្រើនគួរឱ្យកត់សម្គាល់។ ទោះរងសម្ពាធពីការធ្លាក់ចុះនូវវិនិយោគិនបរទេសក្ដី តែឃើញថាការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅទីក្រុងភ្នំពេញនៅតែបន្តកើនឡើងជារៀងរាល់ត្រីមាស ខណៈគម្រោងថ្មីៗជាច្រើនក៏នៅតែប្រកាសបើកជាបន្តបន្ទាប់។ តើកត្តានេះបានជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើទីផ្សារការ...
អានបន្ថែមអាជ្ញាធរខេត្តឧត្តរមានជ័យបញ្ជាឱ្យរុះរើសំណង់រំលោភដីរដ្ឋជាបន្ទាន់ ឬត្រូវប៉ះនឹងវិធានការក្ដៅ
រដ្ឋបាលក្រុងសំរោងនៃខេត្តឧត្តរមានជ័យ បានដាក់ឱសាន្តវាទរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ២៦ តុលា ២០២១ នេះតទៅ ឱ្យម្ចាស់សំណង់រំលោភលើដីចំណីផ្លូវនានាក្នុងសង្កាត់បន្សាយរាក់ និងសង្កាត់សំរោង ត្រូវប្រញាប់រុះរើ បើមិនដូច្នេះនឹងត្រូវពិន័យធម៌ក្ដៅដោយមិនលើកលែងឡើយ។ ការកំណត់ឱសាន្តវាទនេះ ធ្វើឡើងក្រោយពេលក្រុមការងារបានសង្កេតឃើញថា ម្ចាស់ដីមួយចំនួនក្នុងសង្កាត់ខាងលើ បានសាងសង់រោង តូប សំយ៉ាប ដែលបានរំលោភមកលើដីចំណីផ្លូវសាធារណៈ។ ...
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុមការពារអគ្គិភ័យសម្រាប់សំណង់អគារខ្ពស់និងជាន់ក្រោមដីជាផ្លូវការ
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។ នេះបើយោងតាមប្រកាសលេខ ២៦៤៤ ប្រក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ ការដាក់ចេញប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមការងារជំនួយបឋម ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ នូវតាមសំណង់គោលដៅ និងនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងប្រទេសកម្...
អានបន្ថែមតើមូលបត្ររដ្ឋជាអ្វី? ចំណេញ ឬហានិភ័យ? ជះឥទ្ធិពលលើវិស័យអចលនទ្រព្យដូចម្ដេច?
រដ្ឋាភិបាលកាលពីថ្មីៗនេះ បានប្រកាសពីផែនការចង់បោះផ្សាយមូលបត្របំណុលរដ្ឋ ឬ Government Bonds តម្លៃសរុបប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេថា នឹងប្រើទុនបានពីមូលបត្រដើម្បីធ្វើអី្វខ្លះ ប៉ុន្តែបានឱ្យដឹងត្រួសៗថានឹងប្រើលើវិស័យអាទិភាពនានា ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធក៏មានចំណែកក្នុងនោះផងដែរ។ (អានបន្ថែម) ផែនការនេះ បានធ្វើឱ្យកើតជាមន្ទិលសង្ស័យជាច្រើនដល់សាធារណជនថ...
អានបន្ថែមអំណាចដោះស្រាយវិវាទអចលនទ្រព្យ និងបញ្ជាំ ត្រូវបានផ្ទេរទៅស្ថាប័នរដ្ឋថ្មីមួយ
រដ្ឋាភិបាលបានសម្រេចផ្ទេរអំណាច និងសិទ្ធិនៃការដោះស្រាយវិវាទអចលនទ្រព្យ និងការបញ្ជាំ ពីស្ថាប័នចាស់ (នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) ទៅស្ថាប័នថ្មីមួយ គឺនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។ នេះបើយោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់ ន.អ.ប ដែលយោងតាមប្រកាសពីរ ស្ដីពីការគ្រប់គ្រងអចលនទ្រព្យ និងអាជីវកម្មបញ្ចាំ។ ជាក់ស្ដែង និយ័តករអាជីវកម្មអច...
អានបន្ថែម