ក្រុមហ៊ុនសិង្ហបូរី HLH ចាប់ដៃគូនឹងក្រុមហ៊ុនក្នុងស្រុក គ្រោងរុករកធនធានរ៉ែនៅកំពង់ស្ពឺ

ក្រុមហ៊ុនយក្សសិង្ហបុរី HLH Group កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក HSC Group  គ្រោងនឹងធ្វើប្រតិបត្តិការរុករក និងជីកយករ៉ែ នៅខេត្តកំពង់ស្ពឺ។ នេះយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃចន្ទ។ អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat Group លោក Ong Jia Jing បាននិយាយថា៖ «ការបណ្តាក់ទុនរួមគ្នានេះ គឺត្រូវតាមយុទ្ធសាស្ត្រ...

អាន​បន្ថែម

ADB ផ្តល់ប្រាក់កម្ចី ៤០លានដុល្លារ ជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ពិសេសSME

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចីចំនួន ៤០លានដុល្លារ ដើម្បីជួយបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុកម្ពុជា ពិសេសសម្រាប់វិស័យSME ដែលរងសម្ពាធពីវិបត្តិកូវីដ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ បើតាមលោកស្រី Benita Ainabe អ្នកឯកផ្នែកហិរញ្ញវត្ថុរបស់ធានាអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ជំនួយនេះ នឹងជួយអភិវឌ្ឍនូវវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ...

អាន​បន្ថែម

រដ្ឋចេញវិធានការក្ដៅ ៤ ចំណុច ហាមវាយកម្ទេចសំណង់អគារបេតិកភណ្ឌក្នុងទីក្រុង

ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញវិធានការក្ដៅ ៤ ចំណុច ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិតបំផ្លាញសំណង់បេតិកភណ្ឌ ដូចជាសំណង់អគារសាសនា សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណនានា ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីអភិរក្សអគារ និងរក្សាអត្តសញ្ញាណជាតិ។ បើតាមសារាចរលេខ០៨ សរ ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ នេះ វិធានការទាំង ៤ នោះរួមមាន៖ ១.ហាមឃាត់ការកែប្រែ ប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំ...

អាន​បន្ថែម

រដ្ឋបាលប៉ោយប៉ែតប្រកាសឱ្យធនាគារ និងក្រុមហ៊ុនបញ្ចាំ ប្រយ័ត្នចំពោះឯកសារប្លង់ដីក្លែងក្លាយ

រដ្ឋបាលក្រុងប៉ោយប៉ែតបានប្រកាសឱ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទទួលបញ្ចាំ និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំឯកសារផ្លូវច្បាប់ទាក់ទិននឹងដីធ្លីនានា ក្រោយរកឃើញជាច្រើនករណី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលក្រុងកំពុងប្រមូលចាប់ឯកសារដីធ្លីជាច្រើន ដែលក្លែងបន្លំត្រាមូល និងហត្ថលេខារបស់រដ្ឋបាលក្រុង សង្កាត់...

អាន​បន្ថែម

ទោះមានវិបត្តិកូវីដក្ដី ទីផ្សារបូរីនៅតែរឹងមាំ តម្លៃលក់កើន ៨ ទៅ ១៣% នៅត្រីមាសទី ៣

ទោះប្រទេសកំពុងជួបវិបត្តិកូវីដ១៩ ក្ដី ទីផ្សារបូរីនៅតែរឹងមាំ ដោយតម្លៃលក់កើនឡើង ៨ ទៅ ១៣% នៅត្រីមាសទី ៣ បើធៀបនឹងត្រីមាសមុន ខណៈគម្រោងថ្មី២២ គម្រោង ក៏ត្រូវបានបើកលក់ នៅក្នុងត្រីមាសនេះដែរ ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ១២ តុលា ក្នុងត្រីមាសទី៣ មានគម្រោងដែលបញ្ចប់ការសាង់សង់ ៣ គម្រោង ខណៈចំនួនការផ្គត់ផ្គត់បូរីទាំងអស់ត្រឹមត្រីមាសនេះ មានដល់ជិត ៩៣ ០០០ ផ្ទះ ដែលកើនប្រមាណ 0,៥% បើធៀបនឹងត្រ...

អាន​បន្ថែម

ទីផ្សារខុនដូបន្ដធ្លាក់ចុះ តម្លៃលក់ និងជួលក្នុងត្រីមាសទី ៣ ធ្លាក់ចុះពី ១,៨ ទៅ ៧,៨%

ទីផ្សារខុនដូនៅកម្ពុជាក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២១ នៅតែរងសម្ពាធពីវិបត្តិកូវីដ១៩ ដោយតម្លៃលក់ និងតម្លៃជួបធ្លាក់ចុះគួរឱ្យកាត់សម្គាល់បើធៀបនឹងត្រីមាសមុន។ យោងតាមរបាយការណ៍របស់ CBRE Cambodia នៅថ្ងៃទី ១២ ខែតុលានេះ តម្លៃលក់បានធ្លាក់ចុះ ១,៨%, ៣%, ២,១% រៀងៗក្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះ ៧,៨%, ៧,៨% និង ៥,៦% រៀងៗគ្នា ដែលសម្រាប់ប្រភេទទាំង ...

អាន​បន្ថែម

ផ្សារទំនើប ជីប ម៉ុង សែនសុខ សាងសង់សម្រេចបាន ៩០% ត្រៀមបើកខែធ្នូខាងមុខនេះ

អត្ថបទផ្សព្វផ្សាយ មកទល់បច្ចុប្បន្ន ផ្សារទំនើប ជីប ម៉ុង សែនសុខ សាងសង់សម្រេចបានជាង ៩០% ដោយត្រៀមបើកទ្វារទទួលសាធារណជនចូលកម្សាន្ត និងទិញទំនិញនៅខែធ្នូ ចុងឆ្នាំ ២០២១ នេះហើយ។ លោក Arnaud DUFRESNE អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមខែតុលានេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ មានម្ចាស់គ្រប់គ្រង៩០% ហើយ ដែលសុទ្ធសឹងតែជាម៉ាកល្បីៗ។ លោកបន្តថា៖ «ជាមួយនឹងផ្ទៃក្រឡាដល់ទៅ៤ម៉ឺនម៉ែត្រការ៉េ ...

អាន​បន្ថែម

កាស៊ីណូយក្ស NagaWorld បើកដំណើការឡើងវិញហើយ ក្រោយបិទ៦ខែ ព្រោះបញ្ហាកូវីដ

ក្រុមហ៊ុនកាស៊ីណូ NagaWorld បានបើកដំណើការឡើងវិញហើយ ទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួច ក្រោយបានបិទទ្វារបណ្តោះអាសន្នរយៈពេល ៦ ខែ តាំងពីខែ មេសា ដោយសារបញ្ហាកូវីដ។ ក្រុមហ៊ុន NagaCorp បានលើកឡើងថា ណាហ្គាវើល បានបើកទ្វារទទួលភ្ញៀវឡើងវិញ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ដោយទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ។ នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ការបើកដំណើរការនេះ រួមមានកន្លែងលេងល្បែង ភោជនីយដ្ឋា...

អាន​បន្ថែម

វិភាគ៖ តើវិបត្តិ Evergrande របស់ចិននឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច?

វិបត្តិ Evergrande នឹងដាក់សម្ពាធលើទីផ្សារអលចនទ្រព្យរយៈពេលខ្លី តែក្នុងរយៈពេលវែងនឹងធ្វើឱ្យទីផ្សារមានស្ថេរភាព និងសុខភាពល្អជាងមុន ព្រោះនឹងគ្មានការបំប៉ោងតម្លៃ ប្រជាពលរដ្ឋក្នុងស្រុកមានសមត្ថភាពទិញអចលនទ្រព្យច្រើនជាងមុន និងពិសេសគ្មានការសង់ខុនដូខ្វះគុណភាពទុកចោលដើម្បីឱ្យវិនិយោគិនចិនលាងលុយ។ ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group វិបត្តិហិរញ្ញវត្ថុប្រឈមនឹងបំណុលជាង ៣០០ ពាន់លានដុល្...

អាន​បន្ថែម

ហ្គ្រេន ហ្វឺរតេ ភ្នំពេញ សេវាកម្មអាផាតមិន ដ៏ប្រណិតដំបូងគេបង្អស់របស់ ជីប ម៉ុង លែន

អត្ថបទផ្សព្វផ្សាយ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ជាសេវាកម្មអាផាតមិនដ៏ធំស្កឹមស្កៃ មានកម្ពស់១៣ជាន់ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងជាសេវាកម្មអាផាតមិនដំបូងគេបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ ហ្គ្រេន ហ្វឺរតេ ភ្នំពេញ ត្រូវបានសាងសង់ឡើងដោយផ្តល់នូវផាសុខភាព និងផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ទំនើបដល់អតិថិជន មានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្...

អាន​បន្ថែម