ព័ត៌មានក្នុងស្រុក
រដ្ឋចេញបទបញ្ជា ២ ចំណុច ឱ្យម្ចាស់បូរីអនុវត្តលើបញ្ហាអង់តែនទូរស័ព្ទ និងខ្សែកាប្លិ៍ក្នុងបូរី
និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឱ្យម្ចាស់បុរីទាំងអស់ជួយរឹងបន្ដឹង និងឃ្លាំមើលលើរាល់ការស្នើសុំសាងសង់បង្គោលអង់តែនទូរស័ព្ទ បណ្តាញខ្សែកាប្លិ៍អុបទិក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានាក្នុងបុរី ដើម្បីបង្កាគ្រោះថា្នក់ដល់អ្នកស្នាក់នៅ។ យោងតាមលិខិតលេខចុះថ្ងៃទី៣០ ខែកញ្ញា ការស្នើសុំនេះធ្វើឡើង ក្រោយមានការសង្កេតឃើញថាពីការសាងសង់បង្គោលអង់តែនទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ អុបទិកដោយខុសច្បាប់ដោយគ្មានលិខិតពីអនុញ្ញាត...
អានបន្ថែមផ្សារទំនើបប៊ូទិកថ្មីមួយ នឹងផុសនៅចំកណ្តាលទីក្រុងភ្នំពេញ នៅ២០២២ ខាងមុននេះ
គម្រោងផ្សារទំនើប Lucky Pavilion Mall ដំណាក់កាលទី ២ ដែលមានទីតាំងនៅលើបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង ១ ដែលជាបេះដូងនៃរាជធានីភ្នំពេញ បានចាប់ផ្ដើមការសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់ ហើយបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។ ផ្សារមួយនេះអភិវឌ្ឍដោយក្រុមហ៊ុន Lucky Mall Co., Ltd ប្រកាសអនុវត្តដំណាក់កាលទី ២ នេះ បន្ទាប់ពីការសាងសង់ដំណាក់កាលទី ១ បានបញ្ចប់ដោយជោគជ័យ និងត្រៀមបើកឱ្យជួលក្នុងពេលឆាប់ៗនេះ។ ...
អានបន្ថែមគម្រោងវិនិយោគកោះទន្សាយតម្លៃ ១៣០លានដុល្លារ ចាប់ផ្តើមដំណើរការសាងសង់
គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ ដែលវិនិយោគដោយក្រុមហ៊ុន ទ្រី ភាពគ្រុប តម្លៃជាង ១៣០លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។ លោក វ៉ោ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រនិងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។ គម...
អានបន្ថែមពន្ធដារពន្យារពេលបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ចុងខែតុលា
អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដោយសារតែនៅម្ចាស់អចលនទ្រព្យជាច្រើនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបន្តថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វ...
អានបន្ថែមគម្រោងខុនដូ Urban Village ឈ្នះជ័យលាភីក្នុងកម្មវីធីប្រកួតអចលនទ្រព្យឆ្នើមប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិក
គម្រោងខុនដូ Urban Village និងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាគម្រោងអភិវឌ្ឍចម្រុះស្តង់ដារហុងកុងធំបំផុតនៅកម្ពុជា បានអង្រួនទីផ្សារអចលនទ្រព្យម្ដងទៀតហើយ ក្រោយឈ្នះពានរង្វាន់ធំៗ ២ ពីកម្មវិធីប្រកួតអចលនទ្រព្យឆ្នើមប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិកឬ Asia Pacific Property Awards 2021-2022 ដែលសឱ្យឃើញពីកិត្យានុភាពនៃគម្រោងអភិវឌ្ឍខ្មែរមួយនេះលើឆាកអន្តរជាតិ។ នេះបើយោងតាមស្ថាបនិកក្រុមហ៊ុន លោកស្រី Catherine Chan...
អានបន្ថែមរដ្ឋអនុម័តឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុឆ្នាំ ២០៣៨ ជាផ្លូវការហើយ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ដល់ឆ្នាំ២០៣៨ ជាផ្លូវការ ដើម្បីជាទិសដីសម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍក្រុងព្រះសីហនុ ប្រកបដោយប្រសិទ្ធភាព ។ បើយោងតាមសេចក្តីសម្រេចលេខ ០៤៥ សសរ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ប្លង់គោលនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ដីក្នុងក្រុងឲ្យមានប្រសិទ្ធិភាព និងលើកកម្ពស់វិស័យទេសចរណ៍ ឧស្សាហកម្ម ព័ស្តុភារកម្ម ពា...
អានបន្ថែមសណ្ឋាគារល្បី Pan Pacific Group នឹងបើកសាខានៅភ្នំពេញ និងសៀមរាប ក្នុងឆ្នាំ ២០២៣
ក្រុមហ៊ុនសណ្ឋាគារល្បី Pan Pacific Hotels Group នៃប្រទេសសិង្ហបុរី នឹងឈានជើងចូលមកទីផ្សារកម្ពុជានៅចុងឆ្នាំ ២០២៣ ដោយនឹងបើកសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅក្រុងសៀមរាប។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ២២ ខែកញ្ញា សណ្ឋាគារនេះគឺជាសណ្ឋាគារផ្កាយ៥ មានឈ្មោះថា Pan Pacific Phnom Penh ដែលនឹងមានបន្ទប់សរុប ២១២ បន្ទប់ មានទីតាំងចំកណ្ដាលទីក្រុងលើមហាវិថីព្រះនរោត្តម។ ដោយឡែក សណ្ឋា...
អានបន្ថែមរដ្ឋបាលខេត្តកំពតបើកភ្លើងខៀវដល់សំណើអភិវឌ្ឍរមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង
រដ្ឋបាលខេត្តកំពតបានបើកភ្លើងខៀវដល់សំណើអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង នៅមាត់ឆ្នេរដងព្រែកកំពង់បាយ ប៉ុន្តែស្នើឱ្យក្រុមហ៊ុនវិនិយោគសិក្សាបន្ថែម និងបញ្ជូនរបាយការណ៍ពេញលេញ មកឱ្យរដ្ឋបាលពិនិត្យជាថ្មីម្ដងទៀត មុនឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងដូច្នេះថា បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃចន្ទទី ២០ ខែកញ្ញា កន្លងទៅ។ ឯកឧត្តម មានប្...
អានបន្ថែមខេត្តត្បូងឃ្មុំចេញបទបញ្ជាថ្មី ៤ចំណុច រឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ និងការប្រើប្រាស់ដី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាថ្មី ៤ ចំនុច រឹតបន្ដឹងអាជីវកម្មការពុះដីឡូតិ៍ ការដ្ឋានសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន និងការចាក់បំពេញអាចម៍ដីនានាទូទាំងខេត្ត។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលខេត្តពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងប្រើប្រាស់ដី និងសាងសង់សំណង់នានា ផ្ទុយពីប្លង់គោល និងផែនការប្រើប្រាស់ដីឆ្នាំ២០១៤ របស់ខេត្តត្បូ...
អានបន្ថែមរដ្ឋធ្វើប្រទានកម្មផ្តល់សិទ្ធដីព្រៃឈើ ១៧២ហិកតា នៅបន្ទាយស្រីឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ
រដ្ឋាភិបាល បានធ្វើអនុប្រយោគដីសាធារណៈរបស់រដ្ឋ ប្រមាណ ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធទៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះមួយនៅក្នុងស្រុក។ ការសម្រេចធ្វើប្រទានកម្មផ្តល់កម្មសិទ្ធនេះ ធ្វើឡើងដោយអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១។ តាមរយៈអនុក្រិត្យនេះ រដ្ឋាភិបាលបានកាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិ...
អានបន្ថែម