ព័ត៌មានក្នុងស្រុក
អាជ្ញាធរក្រុងប៉ោយប៉ែតបញ្ជាឱ្យម្ចាស់ដីទាំងអស់សុំច្បាប់អនុញ្ញាតមុននឹងចាក់ដី ទោះក្នុងព្រំដីខ្លួនក្ដី
រដ្ឋបាលក្រុងប៉ោយប៉ែត ប្រកាសឱ្យម្ចាស់ដី និងម្ចាស់សំណង់ទាំងអស់ក្នុងក្រុង ត្រូវមកសុំច្បាប់អនុញ្ញាតជាមុនសិន ឱ្យបានមុន១៥ ថ្ងៃ មុននឹងចាក់បំពេញអាចម៍ដី បើមិនដូច្នោះចាត់ទុកថាខុសច្បាប់ ហើយនឹងត្រូវពិន័យ។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងប៉ោយប៉ែត គោលការណ៍នេះ គឺដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច អាចចុះពិនិត្យដល់ទីតាំងជាក់ស្តែង ហើយធានាថាការចាក់ដីមិនប៉ះពាល់ដល់ទីសាធារណៈ។ ការប្រ...
អានបន្ថែមCVEA៖ ក្រោយចូលឆ្នាំចិន វិស័យអចលនទ្រព្យនឹងស្ទុះខ្លាំង វិនិយោគិនបរទេសអាចកើន៣០-៤០%
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយរំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ ៤០%។ លោក ច្រឹក សុខនីម បានវិភាគដូច្នេះ ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងកាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅ...
អានបន្ថែមក្រសួងប្ដេជ្ញាចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យបាន ១០០% នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នបានជាង ៩០%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញានឹងបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសឱ្យ១០០% ឬស្មើនឹងបាន ៧លានក្បាលដី នៅឆ្នាំ២០២៣ ខណៈបានសន្យាថានឹងបន្ដដោះស្រាយ និងបង្កាវិវាទដីធ្លីប្រកបដោយប្រសិទ្ធភាព។ ថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានចេញបណ្ណកម្មសិទ្ធិ ដីធ្លីបា...
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតពិធីមង្គលការ កំណត់ភ្ញៀវចូលរួមមិនឱ្យលើស ២០០នាក់
ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីមង្គលការឡើងវិញ ក្រោយផ្អាករយៈពេល៨ខែ តែការរៀបចំឡើងវិញនេះ គឺតម្រូវឱ្យមានភ្ញៀវចូលរួមមិនលើសពី ២០០នាក់។ ថ្លែងក្នុងពិធីសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត ២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្ត...
អានបន្ថែមរដ្ឋមានផែនការបើកឡើងវិញនូវ KTV និងកន្លែងកម្សាន្តពេលយប់នានាក្នុងពេលឆាប់ៗនេះ
សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យបើកឡើងវិញនូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង ២៨លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបើកកន្លែងកម្សាន្តនានាពេលនេះ គឺលឿនពេក ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ...
អានបន្ថែមផ្ទៃដីរាជធានីភ្នំពេញ រីកធំទ្វេដង ពី៣០០គីឡូម៉ែត្រការ៉េ ឡើងជិត៧០០គីឡូម៉ែត្រការ៉េ
ផ្ទៃដីរាជធានីភ្នំពេញ បានរីកធំទ្វេដង ពីប្រមាណ ៣០០គីឡូម៉ែត្រការ៉េ ទៅជិត ៧០០គីឡូម៉ែត្រការ៉េ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យមានកំណើននគរូបនីយកម្ម សំណង់ធំៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ នេះ ជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ។ សម្តេចថ្លែងថា៖ «ក្នុងអាណត្តិរបស់ខ្ញុំ ធ្វើតា...
អានបន្ថែមរដ្ឋកាត់ដី ៨៦០០ ហិកតាពីឧទ្យានជាតិបូទុមសាគរឱ្យ Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ផ្ទៃដីទំហំ ៨ ៦៣១ហិកតា ក្នុងភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ នៃខេត្តកោះកុង ជូនទៅក្រុមហ៊ុន Royal Group Co.,Ltd. របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ដីនេះត្រូវបានធ្វើអនុប្បយោគចេញពីឧទ្យានជាតិបូទុមសាគរទៅជាទ្រព្យឯកជនរបស់រដ្ឋ។ (ពោលគឺប្ដូរពីដីឧទ្យានជាតិជាដីឯកជន) គណៈកម្មាធិកាគ្រប់គ្រងដីរដ្ឋខេត្តកោះកុង ម...
អានបន្ថែមអាជ្ញាធរសៀមរាបបញ្ជាឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាបរុះរើសំណង់ក្នុងពេល ៧ថ្ងៃ
រដ្ឋបាលខេត្តសៀមរាប បានប្រកាសទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាប ឱ្យប្រញាប់រុះរើសំណង់ជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យក្រុមការងារអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ចាប់ពីចំណុចស្ពានវាងក្រុងទៅក្រោម ដល់ភូមិអារញ្ញ ដែលមានប្រវែង៥ គីឡូម៉ែត្រ។ សេចក្តីជូនដំណឹង ចុះថ្ងៃទី ០៣ ខែវិច្ឆិកា នេះ ធ្វើឡើងក្រោយពេលរដ្ឋបាលខេត្តនៅតែពិនិត្យឃើញថា ម្ចាស់សំណង់មួយចំនួនតូច នៅមិនទាន់បានរុះរើសំណង់ដែ...
អានបន្ថែមCVEA និង AVA ចង់ជំរុញឱ្យភ្នាក់ងារអចលនទ្រព្យទូទាំងអាស៊ានស្ថិតក្រោមគោលការណ៍តែមួយ
សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យទាំង១០ ប្រទេសសមាជិក។ អគ្គលេខាធិការសមាគម CVEA អ្នកស្រី Susan Widjojo បានឱ្យដឹងដូច្នេះក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគម AVA កាលពីថ្...
អានបន្ថែមរដ្ឋគ្រោងដាក់រមណីយដ្ឋានមួយកន្លែងក្នុងខេត្តព្រៃវែងជាតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន បានគ្រោងដាក់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ នៃខេត្តព្រៃវែង ជាតំបន់ការពារធម្មជាតិ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធដទៃទៀត។ គ្រប់ភាគីបានឯកភាពជាគោលការ...
អានបន្ថែម