កម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស​

កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។​ កម្មវីធីនេះ មានឈ្មោះថា  “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ​ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណង...

អាន​បន្ថែម

រដ្ឋាភិបាលនឹងប្រែក្លាយផ្ទៃដីរំដោះមីនរួច ទៅជាតំបន់ទេសចរណ៍សហគមន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដីដែលមានមីនទាំងអស់ឱ្យទៅជាតំបន់សុវត្ថិភាព ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយទៅតំបន់ទេសចរណ៍សហគមន៍។​ ថ្លែងក្នុងពិធី​សំណេះ​សំណាល ក៏ដូច​ជា​ផ្តល់​នូវដំបូន្មានមួយចំនួន ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម មុនពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬអាស៊ាន​ប៉ារ៉ា​ហ...

អាន​បន្ថែម

ពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់

សាខាពន្ធដារខេត្តព្រះសីហនុ បានប្រកាសជូនដំណឹង​ដល់​ម្ចាស់​អចល​​ន​ទ្រព្យ​ទាំងអស់ដែលមិនទាន់ បង់ពន្ធលើអចលនទ្រព្យ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធនៅសាខាពន្ធដារខេត្ត ឱ្យបាន​មុន​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែ មិថុនា។ សាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធតាមរយៈធនាគារទ...

អាន​បន្ថែម

ក្រុមហ៊ុនហុងកុង Century Entertainmentនឹង​ចាប់​ផ្តើម​អាជីវកម្ម​តុហ្គេមនៅកាស៊ីណូតារាសាគរ​ក្នុង​ខែ​កញ្ញាខាងមុខនេះ

ក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមនៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។ ក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ របាយការណ៍បានបង្ហាញថាប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ...

អាន​បន្ថែម

បូរីប្លែកថ្មីរចនាដោយស្ថាបត្យករស្វីស នៅភាគខាងជើងក្រុងភ្នំពេញ បើកសម្ពោធផ្ទះគំរូ

ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បុរីភូមិសំរោង ដែលជាគម្រោងបុរីទីមួយដំបូងគេរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ បានប្រារព្ធពិធីបើកសម្ពោធផ្ទះគំរូប្រភេទវីឡាភ្លោះរបស់ខ្លួន ស្ថិតក្នុងបរិវេណ បុរីភូមិសំរោងផ្ទាល់មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេសង្កេតឃើញថាផ្ទះនេះទទួលបានការស្ងើចសរសើរ ពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ដោយវីឡាភ្លោះថ្មីនេះមានម៉ូដប្លែកប្រកបដោយភាពច្...

អាន​បន្ថែម

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់  សាងសង់បានជាង៩០%ហើយ

គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀ...

អាន​បន្ថែម

៦ខែដំបូង ឆ្នាំ២០២២ មន្ទីរសុរិយោដីខេត្តមណ្ឌលគិរីចុះបញ្ជីដីជូនពលរដ្ឋបានជាង ៤ពាន់ក្បាល

គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានជាង ៤ពាន់ក្បាលដី ហើយនៅសល់ប្រមាណជាង ២ពាន់ក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងសម្រេចតាមផែនការថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។​ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មានប្រសាសន៍...

អាន​បន្ថែម

រដ្ឋនឹងកែប្រែមុខមាត់កោះសាមសិបជាសហគមន៍អេកូទេសចរណ៍ដ៏គួរជាទីទាក់ទាញបំផុត

ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ កោះសាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ នឹងកែប្រែសហគមន៍អេកូទេសចរណ៍កោះសាមសិបក្លាយជាតំបន់ដ៏គួរជាទីទាក់ទាញមួយក្នុងខេត្តក្រចេះ។​ សិក្ខាផ្សព្វផ្សាយផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍សាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ។ សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និ...

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំផែនការនៃកាត់ឆ្វៀលតំបន់បី ជូនដល់ប្រជាពលរដ្ឋ

គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានរៀបចំផែនការកាត់ឆ្វៀលដីតំបន់បី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា បានបើកប្រជុំពិភាក្សា ដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ លោក លី សុភា ប្រធានមន្ទីររ...

អាន​បន្ថែម

ក្រុមហ៊ុនលក់រាយដ៍ធំបំផុតរបស់អាមេរិកនឹងបង្កើនការបញ្ជាទិញផលិតផលកម្ពុជា

ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក Walmart នឹងបង្កើនការបញ្ជាទិញផលិតផលជាច្រើនប្រភេទពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន fibre2fashion កាលពីថ្ងៃទី២៤ មិថុនា ២០២២។ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ លោក Anbinh Phan នាយកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Walmart បានប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះថា Walmart នឹងចាប់ផ្តើមបង្កើនការទិ...

អាន​បន្ថែម