ព័ត៌មានក្នុងស្រុក
រដ្ឋកាត់ដីជាង ៦ហិកតា ចេញពីបឹងតាមោក ប្រគល់ឱ្យឯកជនកាន់កាប់
រដ្ឋបានធ្វើអនុប្បយោគផ្ទៃដីជាង ៦.១ហិកតា លើបឹងតាមោកពីទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ទៅទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃដីទំហំ ៦១៨៣៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ត្រូវបានកាត់ និងប្រគល់ឱ្យឯកជនកាន់កាប់ នៅក្រោមការកែសម្រួលផ្ទៃបឹងតាមោក។ ផ្ទៃដីដែលត្រូវបានធ្វើអនុប្បយោគទំហំ ៦ហិកតា នេះត្រូវបានធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់...
អានបន្ថែមឆមាសទី១-២០២២ តម្លៃជួលអាផាតមិន កើនបន្តិចបន្តួច ខណៈការផ្គត់ផ្គង់ហក់ខ្ពស់រហូតដល់ ២១%
ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ហក់ឡើងខ្លាំងគួឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១។ នេះបើតាម CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្លៃជួល បានកើនឡើងប្រមាណ២,៤% សម្រាប់អាផាតមិនកម្រិត A (តម្លៃខ្ពស់) និងប្រមាណ១,៥% សម្រាប់អាផាតមិនកម្រិត B (តម្លៃមធ្យម)។ ចំពោះការផ្គត់ផ្គង់ក្នុងឆមាសទី១ នេះ មានប្រមាណជា...
អានបន្ថែមអគ្គនាយកពន្ធដារជំរុញអ្នកជាប់ពន្ធអចលទ្រព្យទាំងអស់ឱ្យទៅបង់ពន្ធឱ្យទាន់ពេលវេលា
អគ្គនាយកពន្ធដាររាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ដែលមិនទាន់បានបង់ពន្ធលើអចនលទ្រព្យ និងដីធ្លីមិនទាន់ប្រើប្រាស់ទាំងអស់ ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងពីការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា ២០២២។ អគ្គនាយកពន្ធដារបានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំ...
អានបន្ថែមសុខាអូតែល ស្នើជួលដីរដ្ឋជាង ១០០០០ហិកតា ដើម្បីវិនិយោគបន្ថែមនៅឧទ្យានជាតិ «បូកគោ»
ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានស្នើសុំពង្រីកការវិនិយោគបន្ថែមលើផ្ទៃដីប្រមាណ ១១១៧៧ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលបាននឹងកំពុងវិនិយោគពីមុនរួចមកហើយ។ នេះបើតាមសេចក្តីសម្រេចមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត កំពុងធ្...
អានបន្ថែមរដ្ឋកាត់ដីជាង ៧ពាន់ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុង ខេត្ត៣ ដើម្បីចែកជូនពលរដ្ឋក្រីក្រ
រដ្ឋបានសម្រេចកាត់ដីប្រមាណ ៧៦៥៣ ហិកតា ចេញពីតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៣ ដើម្បីអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ដំណាក់កាលទី៣ LASED III។ នេះបើតាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ ការកាត់ដីនេះ គឺរាជរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖ កាត់ដីទំហំ ...
អានបន្ថែមត្រីមាសទីII-២០២២ ការផ្គត់ផ្គង់ខុនកើន៣២% ខណៈតម្លៃក៏ហក់ឡើងដែរ
តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២ នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងត្រីមាសដំបូងក្នុងឆ្នាំដដែល នេះក៏ដោយសារការថមថយនៃវិបត្តិកូវីដ១៩ ឯការផ្គត់ផ្គង់កើនឡើង ៣២% ផងដែរ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ថ្ងៃទី៧ ខែកក្កដានេះ តម្លៃលក់ខុនដូបានកើនឡើង ០,៧%, ២,៧%, ១,៤% រៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះដែរ ...
អានបន្ថែមចិននឹងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿងដល់កម្ពុជា
សភាពាណិជ្ជកម្មចិន (China Chamber of Commerce) សន្យាផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿង ដល់ក្រសួងសាធារណការ ដើម្បីគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ការប្រកាសផ្តល់ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជ...
អានបន្ថែមត្រីមាសទី២ ឆ្នាំ២០២២ តម្លៃផ្ទះ ធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២
ត្រីមាសទី២ ឆ្នាំ២០២២ នេះ តម្លៃអចលនទ្រព្យជាផ្ទះ បួនប្រភេទ បានធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើតាមសិក្ខាសាលារៀបចំឡើងដោយ CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែង បានធ្លាក់ចុះ ២,៧% ដែលតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេរិក ក្នុង១ ម៉ែត្រក្រឡា។ ចំណែកតម្លៃផ្ទះវីឡាកូនកាត់វិញ បានធ្លាក់ចុះ ២% ដែលមានតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអ...
អានបន្ថែមអាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ
អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះកំណត់យកចំណីបឹងជុំវិញតំបន់ប្រ...
អានបន្ថែមអាជ្ញាធរមីនកម្ពុជានិងដៃគូពាក់ព័ន្ធទាំងអស់ កំពុងអនុវត្តយុទ្ធនាការដោះមីនយ៉ាងសកម្មបំផុត
ថ្មីៗនេះ អាជ្ញាធរមីនកម្ពុជា សម្រេចការបោសម្អាតមីនបានខេត្ត៣ និង ក្រុង-ស្រុក០៩ ខណៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) ប្រទេសនូវែលសេឡង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ជំនួយ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បន្តគម្រោងបោសសម្អាតមីននៅដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត...
អានបន្ថែម