កាស៊ីណូខ្នាតយក្សហុងកុងដែលគ្រោងនឹងបើកនៅខេត្តកោះកុង ត្រូវបានពន្យារពេលម្ដងទៀត

ក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរនៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។ នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆ...

អាន​បន្ថែម

អាជ្ងាធរសម្រេចផ្អាករោងចក្រមួយចំនួននៅខេត្តតាកែវ ខណៈករណីវិជ្ជមាននៅតែបន្តកើនឡើង

បន្ទាប់ពីរកឃើញកម្មកររោងចក្រមានផ្ទុកកូវីដ១៩ រដ្ឋបាលខេត្តតាកែវបានសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ជាបណ្តោះអាសន្ន ហើយកម្មករជាង១២០០នាក់ ក៏តម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ នេះយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី៣ ខែឧសភា។ សេចក្តីប្រកាសបញ្ជាក់ថារោងចក្រទាំង៤ នេះ នឹងត្រូវផ្អាកចង្វាក់ផលិតកម្មចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ រោងចក្រទាំង៤ នេះ រួ...

អាន​បន្ថែម

ចង់ទិញផ្ទះដំបូង គួរទិញនៅភាគខាងណានៃរាជធានីភ្នំពេញ? គួរជ្រើសរើសដូចម្ដេច?

ទីតាំង និងកាលៈទេសៈ គឺជាចំណុចស្នូលដ៏សំខាន់បំផុតដែលអ្នកត្រូវពិចារណា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យណាមួយ។ បើទិញនៅទីតាំងល្អ ហើយចំពេលវេលាល្អទៀត អ្នកអាចនឹងចំណេញកប់ក្ដោង។ ចុះបើនេះជាលើកទីមួយដែលអ្នកចង់ទិញផ្ទះវិញ អ្នកនឹងមានជាសំណួរដែលត្រូវចោទឡើងជាច្រើនដូចជា គួរទិញនៅម្ដុំណា? ភាគខាងណានៃទីក្រុងភ្នំពេញ? ទិញពេលណា? ហើយជ្រើសរើសយ៉ាងដូចម្ដេច? យោងតាម លោក David Pen អ្នកជំនាញផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambod...

អាន​បន្ថែម

កាស៊ីណូល្បីនៅប៉ោយប៉ែត Star Vegas ធ្លាក់ចំណូលជាង ៥៤% នៅត្រីមាសទី ១ នេះ

កាស៊ីណូដ៏ធំនៅប៉ោយប៉ែត Star Vegas របស់ក្រុមហ៊ុន Donaco International Ltd ធ្លាក់ចំណូលប្រមាណ ៥៤,៩% ក្នុងអំឡុង ៣ ខែដំបូងនៃឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ និង ត្រីមាសទី១ នៃឆ្នាំ ២០២០។ យោងតាមសារព័ត៌មាន IAG កាលពីថ្ងៃទី ៣ ឧសភាកន្លងមកនេះ ប្រាក់ចំណូលសរុបរបស់ Star Vegas ក្នុងត្រីមាសទី ១ មានត្រឹមតែ ១,៩៤ លានដុល្លារប៉ុណ្ណោះ។ ដូចគ្នានេះ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Donaco International Ltd ទាំងមូល ក...

អាន​បន្ថែម

NagaWorld នឹងបញ្ឈប់បុគ្គលិក ១៣០០ នាក់ ដោយសារចំណូលធ្លាក់ចុះបណ្ដាលពីវិបត្តិកូវីដ

ដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណេញយ៉ាងគំហុកដែលបណ្តាលមកវិបត្តិកូវីដ១៩ កាស៊ីណូធំបំផុតនៅកម្ពុជា NagaWorld នឹងបញ្ឈប់បុគ្គលិកសរុបជាង ១៣០០ នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី ១ ឧសភា កន្លងទៅ។ បុគ្គលិកចំនួន ១៣០០ នាក់នេះ គឺស្មើនឹងជាង ១៥% នៃបុគ្គលិកសរុប ហើយដំណើរបញ្ឈប់ការងារនឹងធ្វើឡើងក្នុង ២ ទៅ ៣ សប្តាហ៍ ខាងមុខនេះជាបន្តបន្ទាប់។ ប្រភពដដែលបានបន្ថែមទៀតថា ...

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារអន្តរក្រសួងពិសេសមួយដើម្បីពិនិត្យនិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងពិសេសថ្មីមួយ ដើម្បីចុះសិក្សានិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី នៅតាមបណ្ដាខេត្តក្រុងនានា។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមេសា។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាន ដោយមានមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន រួមទាំងសមាជិកសំខាន់ៗ ចំនួ...

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចយកដីឡូតិ៍មួយកន្លែងធ្វើផ្សារជាបណ្ដោះអាសន្ន

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចរៀបចំផ្សារជាបណ្តោះអាសន្ន លើដីឡូតិ៍របស់លោកឧកញ៉ា ឈួន គឹមសាន ក្នុងទីរួមខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៨ ខែមេសា នេះ។ ផ្សារបណ្តោះអាសន្ននេះ មានតូបទាំងអស់ជាង ២០០តូប ដោយប្រជាជនអាចដាក់លក់ដោយមិនគិតថ្លៃឈ្នួលតូបនោះឡើយ។ ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងដីឡូតិ៍ផ្ទាល់ ឯកឧត្តមអភិបាលខេត្ត វ៉ី សំណ...

អាន​បន្ថែម

បរទេសអាចទិញដីនៅកម្ពុជាបាន! តើទិញតាមរយៈមធ្យោបាយបែបណាខ្លះ?

រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ ប៉ុន្តែច្បាប់កំពូលនេះ មិនបានចែងហាមឃាត់ជនបរទេសមិនឱ្យទិញ ឬវិនិយោគដីនៅកម្ពុជានោះទេ។ តើជនបរទេសអាចទិញដីនៅស្រុកខ្មែរតាមរយៈមធ្យោបាយបែបណាខ្លះ? តាមការអនុវត្តជាក់ស្តែង ច្បាប់កម្ពុជាក៏បានទុកលទ្ធភាពឱ្យជនបរទេស អាចទិញដីធ្លីនៅស្រុកខ្មែរបានដែរ ពោលគឺត្រូវធ្វើឡើងតាមរយៈ ៤ វីធីសំខាន...

អាន​បន្ថែម

អាជ្ញាធរសម្រេចបិទកាស៊ីណូទាំងអស់នៅប៉ោយប៉ែត ក្រោយរកឃើញករណីវិជ្ជមានបន្ថែម

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅក្នុងខេត្ត ពិសេសនៅភូមិសាស្រ្តក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន ក្រោយរកឃើញករណីវិជ្ជមានជាច្រើននៅក្នុងខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៧ ខែមេសា។ កាលពីថ្ងៃទី ២៧ មេសា នេះ មានករណីវិជ្ជមានដល់ទៅ ១៧១ ករណី នៅក្នុងខេត្តបន្ទាយមានជ័យ ទើបធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបិទអាជីវកម្មមួយរយៈសិន ដោយមិនទាន់មានកំណត់កាលបរិច្ឆេទបើកវិញទេ។ លោក ឈឿន ក្រៃយ៉ុ...

អាន​បន្ថែម

ក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីធ្វើឱ្យសក្ដានុពលខេត្តនេះកាន់តែមានសន្ទុះជាងមុន។ បើយោងតាមកិច្ចប្រជុំ ដែលធ្វើឡើងថ្ងៃទី២៧ ខែមេសា កន្លងមកនេះ ការរៀបចំផែនការនេះ បានផ្ដោតសំខាន់លើប្លង់គោលប្រើប្រាស់ដីពីរចំណុចធំៗ គឺទីតាំងក្រុងព្រះសីហនុ (ចក្ខុវិស័យដល់ឆ្នាំ ២០៣៨) និងទីតាំងតំបន់បឹងធំកង...

អាន​បន្ថែម