ព័ត៌មានអចលនទ្រព្យ
ទុនវិនិយោគបរទេសបាននិងកំពុងជំរុញទីផ្សារអចលនទ្រព្យនៅវៀតណាមយ៉ាងខ្លាំង
ប្រតិបត្តិការលក់ធំៗក្នុងឆ្នាំ២០១៨ពីទីផ្សារអចលនទ្រព្យលំនៅដ្ឋានដែលកំពុងមានការរីកចម្រើននៅប្រទេសវៀតណាមនោះគឺភាគច្រើនធ្វើ់ឡើងដោយវិនិយោគិនបរទេស នេះបើយោងតាមក្រុមហ៊ុនអន្តរជាតិផ្នែកអចលនទ្រព្យ CBRE។ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម mediaVNA លោក Vikram Kohli នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ CBRE បានពន្យល់ឲ្យដឹងថា ៥០ ភាគរយនៃកិច្ចព្រមព្រៀងលក់លំនៅដ្ឋានទាំងអស់ នៅវៀតណាមក្នុងឆ្នាំ២០១៨...
អានបន្ថែមការវិនិយោគរយៈពេលវែងក្នុងវិស័យអចលនទ្រព្យ
វិនិយោគិន «ដែលមិនហ៊ានប្រថុយនឹងហានិភ័យ» តែងតែជ្រើរើសការវិនិយោគលើទ្រព្យរូបីដូចជាអចលនទ្រព្យ។ មានវិធីច្រើនយ៉ាងដែលគេអាចវិនិយោគលើវិស័យអចលនទ្រព្យដូចជា៖ ការទិញលក់អចលនទ្រព្យក្រោមទម្រង់ទិញយកមកកាន់កាប់រយៈពេលខ្លីហើយលក់ចេញទៅវិញដើម្បីយកប្រាក់ចំណេញ។ វិនិយោគិនខ្លះទៀតចូលចិត្តវិនិយោគនៅក្នុងផ្សារភាគហ៊ុន ដែលការវិនិយោគនេះមិនទាន់មានលក្ខណៈជាទូទៅទេនៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគក្នុងទីផ្សារភាគហ៊ុនមានការប្រែប្រួលថ្លៃគួ...
អានបន្ថែមក្រុមហ៊ុនOkuraដ៏ធំរបស់ជប៉ុនប្រកាសបើកសណ្ឋាគារដ៏ប្រណីតនៅតំបន់ទួលទំពូង
ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនកំពុងចាប់អារម្មណ៍លើទីផ្សារសណ្ឋាគារនៅកម្ពុជាបន្ថែមទៀតហើយតាមរយៈការប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតមួយទៀតនៅតំបន់ទួលទំពូងដែលបច្ចុប្បន្នកំពុងបង្ហាញខ្លួនបណ្តើរៗក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុនOkura Nikko Hotel Managementដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនផ្តល់សេវាផ្នែកបដិសណ្ឋារកិច្ចដ៏ធំរបស់ជប៉ុនHotel Okuraបានប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតឈ្មោះថាHotel Nikko Phnom Penhនេះបើយោងតាមសេ...
អានបន្ថែមការប្រែប្រួលតម្លៃដីតាមបណ្តាខេត្តនិងរាជធានីក្នុងរយៈពេល៦ខែចុងក្រោយ
កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ខ្ពស់របស់ប្រទេសកម្ពុជាបានធ្វើឲ្យតម្លៃដីធ្លីមានការប្រែប្រួលគួរឲ្យកត់សម្គាល់ជាពិសេសក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០១៨នេះ។ កាលពីពេលថ្មីៗនេះ របាយការណ៍វាយតម្លៃថ្មីចងក្រងដោយក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជាឈ្មោះថា Key Real Estateបានបង្ហាញតម្លៃដីធ្លីគិតជាមធ្យមសម្រាប់តំបន់មួយចំនួនក្នុងខេត្តនិងរាជធានីបីរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ របាយការណ៍ខាងលើបា...
អានបន្ថែមអ្នកជំនាញ៖តើវិស័យដីធ្លីក្នុងខេត្តព្រះសីហនុនឹងនៅបន្តមានសក្តានុពលដល់ពេលណា?
អគារពាណិជ្ជកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាននិងលំនៅដ្ឋានជាដើម បាននិងកំពុងផុសឡើងជាបណ្តើរៗដែលអគារទាំងនេះនឹងផ្លាស់ប្តូរសម្រស់បុប្ផានាទិសនិរតីនៃប្រទេសកម្ពុជាក្នុងរយៈកាលដ៏ខ្លីខាងមុខ។ សកម្មភាពសំណង់ពាណិជ្ជកម្មទាំងនេះបានធ្វើឲ្យខេត្តព្រះសីហនុក្លាយខ្លួនជាទិសដៅសំខាន់សម្រាប់បណ្តាវិនិយោគិនទាំងក្នុងនិងក្រៅស្រុកក្នុងការសម្រុកអភិវឌ្ឍគម្រោងថ្មីៗដើម្បីទាញយកផលប្រយោជន៍ពីតំបន់សម្បូរទៅដោយសក្តានុពលមួយនេះ។ ការសម្រុកបង...
អានបន្ថែមប្រភេទអាផាតមិនដែលមានបន្ទប់គេងតែមួយបានទាញយកចំណែកទីផ្សារខ្លាំងជាងគេក្នុងឆ្នាំ 2018
រូបភាពដោយ Apartment List ទីផ្សារជួលអាផាតមិនបាននិងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យហើយក្នុងនោះប្រភេទអាផាតមិនដែលត្រូវបានផ្គត់ផ្គង់ច្រើនជាងគេគិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៨នេះគឺជាអាផាតមិនដែលមានបន្ទប់គេងតែមួយ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា VTrust Appraisal Cambodiaប្រភេទអាផាតមិនដែលមានបន្ទប់គេងតែមួយបានទាញយកចំណែកនៃទីផ្សារផ្គត់ផ្គង់រហូតដល់ទៅ ៥៥ ភាគរយដែលនេ...
អានបន្ថែមក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាAmChamបង្កើតគណៈកម្មាធិការជំនាញអចលនទ្រព្យនិងសំណង់
ជាមួយនឹងការរីកលូតលាស់នៃវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាក៏ដូចជាការកើនឡើងនៃចំនួនក្រុមហ៊ុនអន្តរជាតិផងទៀតនោះ ចំនួនគណៈកម្មាធិការជំនាញក៏បាននិងកំពុងរីកលូតលាស់ផងដែរ។ ឧទាហរណ៍ជាក់ស្តែងមួយគឺការបង្កើតគណៈកម្មាធិការអចលនទ្រព្យនិងសំណង់របស់ក្រុមធុរកិច្ចអាមេរិកនៅកម្ពុជាឈ្មោះថាAmerican Chamber of Commerce in Cambodia (AmCham) ដែលគណៈកម្មាធិការនេះគឺដើរតួរជាវេទិកាសម្រាប់ចែករំលែកព័ត៌មាននិងការពិភាក្សាព្រមទាំងបង្ហាញការ...
អានបន្ថែមរបាយការណ៍ព្យាករណ៍បឋមសម្រាប់វិស័យអចលនទ្រព្យដល់ឆ្នាំ២០៣០ត្រូវបានដាក់សម្ពោធ
ដើម្បីចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា Vtrust Appraisal Cambodiaបានដាក់សម្ពោធជាបឋមនៃរបាយការណ៍ព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។ កាលពីព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុនVtrustបានធ្វើការបង្ហាញព័ត៌មានបឋមទាក់ទងទៅនឹងទីផ្សារអាផាតមិននៅទីក្រុងភ្នំពេញដែលព័ត៌មាននេះគឺជាផ្នែកមួយនៃរបាយការណ៍ទាំងមូលដែលមានចំណងជើងថា៖«ភ្នំពេញ២០៣០៖ការព្យាករ...
អានបន្ថែមសិស្សដែលបានចូលរួមជាច្រើនបានសម្តែងការចង់ចេះចង់ដឹងពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ
វិទ្យាស្ថានបណ្តុះបណ្តាលផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជាឈ្មោះថា Royal Chartered Academy Institute (RCA)បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីដំបូងបង្អស់របស់ខ្លួនជាមួយនឹងការទទួលបានលទ្ធផលជាវិជ្ជមាន។ វគ្គសិក្សាបណ្តុះបណ្តាលខ្លីរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ គឺបានផ្តោតសំខាន់ទៅលើមុខវិជ្ជាចំនួនពីរដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជារួមមាន ការវិនិយោគអចលនទ្រព្យនិងការគ្រប់គ្...
អានបន្ថែមចំនួនអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុនឹងកើនឡើងជាមួយនឹងទិសដៅបញ្ចុះតម្លៃ៥០ភាគរយ
សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers and Estate Agents Association CVEA) បានបិទបេសកកម្មអាណត្តិទី៥របស់ខ្លួនដោយជោគជ័យជាមួយនឹងការបើកទំព័រថ្មីដែលនាំយកផែនការនិងទិសដៅដ៏ទាក់ទាញក្នុងការកៀងគរសមាជិកបន្ថែម។ ក្នុងន័យនេះ ប្រធាន CVEA ថ្មីសម្រាប់អាណត្តិទី៦របស់សមាគមខាងលើ លោក ច្រឹក សុខនីម បានបញ្ជាក់ឲ្យដឹងអំពីទិសដៅបញ្ចុះតម្លៃ៥០ភាគរយក្នុងការ ទាក់ទាញបណ្តាក្រុមហ៊ុននិងភ្នាក់ងារអចលនវត្ថុឲ្...
អានបន្ថែម