OCIC គ្រោងនឹងបង្កើតទីក្រុងពាណិជ្ជកម្មទំហំរាប់សិបហិកតាលើកោះនរា

ក្រុមហ៊ុនល្បីល្បាញផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជាឈ្មោះថាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងនឹងវិនិយោគបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយលើផ្ទៃដីរាប់សិបហិកតានៅកោះនរាដែលត្រូវបានគេស្គាល់ថាជាកោះប្រាក់ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំនាព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ថា ក្រុមហ៊ុនពិតជាគ្រោងនឹងវ...

អាន​បន្ថែម

ផ្សារទំនើបពេញនិយមពីរប្រភេទកំពុងផ្លាស់ប្តូរវិស័យលក់រាយនៅកម្ពុជា

វិនិយោគិនក្នុងវិស័យអចលនទ្រព្យ បច្ចុប្បនន្នកំពុងផ្តោតលើការបង្តើតផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបទីប្រជុំជន ដែលផ្សារទំនើបទាំងពីរប្រភេទនេះចាត់ទុកថាជាការវិនិយោគដែលកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្នែកលក់រាយឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល (CMR) បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការចាប់យកចំណែកទីផ្សារលក់រាយជាមួយនឹងការបំបែកទីផ្សារទ...

អាន​បន្ថែម

ក្រុមហ៊ុន Song Saa ប្រកាសលក់ដីក្នុងគម្រោងរមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា

ម្ចាស់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា Song Saa Collective ប្រកាសដាក់លក់ដីក្នុងតំបន់អភិវឌ្ឍន៍ខាងលើទៅឲ្យវិនិយោគបន្ត នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនទទួលបន្ទុកផ្នែកជួលនិងលក់គម្រោង CBRE Cambodia។ កាលពីពេលថ្មីៗនេះ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Song Saa បានបើកលក់ដីក្នុងតំបន់អភិវឌ្ឍន៍បន្ទាយស្រីដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជា...

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រាប់ពីធនធានធម្មជាតិសំខាន់សម្រាប់វិស័យអចលនទ្រព្យ

វិនិយោគិនល្បីល្បាញផ្នែកវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ ដែលមានគម្រោងរាប់លានដុល្លារអាមេរិកក្នុងដៃបានប្រាប់ឲ្យដឹងពីប្រភពសំខាន់ៗនៃការរីកចម្រើននៃវិស័យទាំងនេះ។ ថ្លែងក្នុងជំនួបរវាងសមាគមអ្នកសាងសង់កម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ានិងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុ...

អាន​បន្ថែម

ធនាគារជាតិ៖ ហានិភ័យឥណទានវិស័យអចលទ្រព្យនៅមានកម្រិតទាប

ទោះបីជាវិស័យអចលទ្រព្យបានបន្តស្រូបយកឥណទានច្រើនជាងគេក៏ពិតមែន ក៍ប៉ុន្តែហានិភ័យដែលអាចបង្កដោយកំណើនឥណទានខ្ពស់នៃវិស័យនេះគឺនៅមានកម្រិតទាបនៅឡើយ នេះបើយោងតាមការវាយតម្លៃរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ប្រចាំឆ្នាំ២០១៨ ចេញផ្សាយកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ ត្រង់ចំណុចការវាយតម្លៃហានិភ័យស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ធនាគារជាតិបានឲ្យដឹងថា ឥណទានក្នុងវិស័យអចលនទ្រព្យគឺនៅមានសុខភាពល្អប្រសើរបើទោះបីជាល្បឿននៃកំណើនឥ...

អាន​បន្ថែម

UK Condo បន្ថែមការផ្គត់ផ្គង់ទៅក្នុងទីផ្សារខុនដូនៅកម្ពុជា

ចំនួនខុនដូនៅទូទាំងប្រទេសកម្ពុជាបន្តកើនឡើងយ៉ាងខ្លាំងជាមួយនឹងកំណើនជាមធ្យមប្រហែល ១៨ ភាគរយ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៨ ដែលនេះគឹឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសជាតិ។ ជាមួយនឹងការកើនឡើងនៃការផ្គត់ផ្គង់បែបនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ UK Condo & Construction Co, Ltd កំពុងទទួលបានចំណែកទីផ្សារបន្ថែមទៀតជាមួយនឹងគម្រោងបន្តបន្ទាប់របស់ខ្លួនដែលបច្ចុប្បន្នក្រុមហ៊ុនមានចំនួនខុនដូរប្រមាណជា ៤០០០ ...

អាន​បន្ថែម

ការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធ»កើនឡើងឆ្នាំ២០១៩

ការពន្យារនៃការបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨គឺនឹងធ្វើឲ្យមានការកើនឡើងនៃការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធឬ strata-title» ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន អចលនទ្រព្យ CBRE Cambodia។ «ការិយាល័យសហកម្មសិទ្ធ»គឺជាប្រភេទការិយាល័យដែលម្ចាស់អគារបានដាក់ជួលទៅក្រុមហ៊ុនឯកជនណាមួយហើយក្រុមហ៊ុននោះនឹងដាក់ជួលបន្តទៅអ្នកប្រើប្រាស់ផ្ទាល់។​ របាយការណ៍ត្រីមាសទី៤ ឆ្នាំ ២០១៨របស់ក្រុមហ៊ុនខាងលើបានព្យាក...

អាន​បន្ថែម

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានស្ថានភាព៧យ៉ាងដែលត្រូវគិត

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានស្ថានភាពសំខាន់ៗ៧យ៉ាងដែលត្រូវគិតពិចារណា នេះបើយោងតាមលទ្ធផលនៃកិច្ចពិភាក្សាសារព័ត៌មានស្តីពីស្ថានភាពអចលនទ្រព្យនៅកម្ពុជានាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ នេះ។ កិច្ចពិភាក្សាសារព័ត៌មានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាព្រមទាំងសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជាខាងលើបានឲ្យដឹងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន និងនៅពេលអនាគតគឺមានចំណុចសំខាន់ៗចំនួន៧ដែលត្រូវ...

អាន​បន្ថែម

តម្លៃខ្ពស់នៅទីក្រុងបាងកកបានផ្លាស់ប្តូរចំណាប់អារម្មណ៍អ្នកអភិវឌ្ឍ

អ្នកអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងបាងកកបាននិងកំពុងធ្វើការផ្លាស់ប្តូរអាទិភាពនៃការអភិវឌ្ឍន៍អចលនទ្រព្យរបស់ពួកគេដោយសារតែតម្លៃដីធ្លីនៅទីក្រុងនេះមានការកើនឡើងយ៉ាងឆាប់រហ័សនេះបើយោងតាមរបាយការណ៍ថ្មីពី CBRE THAILAND។ របាយការណ៍នេះបានឲ្យដឹងថាការស្ទាក់ស្ទើររបស់អ្នកអភិវឌ្ឍក្នុងការចំណាយទៅលើតម្លៃដីដែលស្ថិតក្នុងទម្រង់ជា«ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិឬ Freehold»ខ្ពស់បែបនេះបានធ្វើឲ្យអ្នកអភិវឌ្ឍទាំងនោះធ្វើឲ្យមានភា...

អាន​បន្ថែម

ជីបម៉ុងគ្រោងនឹងសាងសង់ផ្សារទំនើប៣៣០ កន្លែងទៀតនៅកម្ពុជា

ក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាជីប ម៉ុង គ្រុប នឹងចាប់យកទីផ្សារលក់រាយនិងផ្សារទំនើបជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏គួរឲ្យទាក់ទាញរបស់ខ្លួនដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩នេះ។ ស្របពេលដែលវិស័យលក់រាយបាននិងកំពុងកើនឡើងខ្លាំងនៅកម្ពុជាជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ទៀតនោះ ក្រុមហ៊ុន Chip Mong Retail (CMR) និងក្រុមហ៊ុន Chip Mong Land (CML)ដែលជាក្រុមហ៊ុនរបស់សម្ព័ន្ធជីប ម៉ុ...

អាន​បន្ថែម