អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានស្ថានភាព៧យ៉ាងដែលត្រូវគិត

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានស្ថានភាពសំខាន់ៗ៧យ៉ាងដែលត្រូវគិតពិចារណា នេះបើយោងតាមលទ្ធផលនៃកិច្ចពិភាក្សាសារព័ត៌មានស្តីពីស្ថានភាពអចលនទ្រព្យនៅកម្ពុជានាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ នេះ។

កិច្ចពិភាក្សាសារព័ត៌មានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាព្រមទាំងសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជាខាងលើបានឲ្យដឹងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន និងនៅពេលអនាគតគឺមានចំណុចសំខាន់ៗចំនួន៧ដែលត្រូវពិចារណា។

យោងតាមការសង្វេបបន្ទាប់ពីបិទកម្មវិធីដោយលោក ពុយ គា ដែលជាវាគ្មិនមួយរូបក្នុងកម្មវិធីខាងលើបានឲ្យដឹងថា ចំណុចទាំងនោះរួមមាន៖

  1. តំបន់ដែលមាសក្តានុពលក្នុងការវិនិយោគដើម្បីទទួលបានប្រាក់ចំណេញគឺស្ថិតនៅតំបន់ពាណិជ្ជកម្មដូចជានៅតាមខេត្តជាប់មាត់សមុទ្រជាដើម។
  2. ជាទូទៅការធ្លាក់ចុះនៃវិស័យអចលនទ្រព្យគឺតែងតែកើតមានឡើងក្នុងរយៈពេល២០ ទៅ ៣០ ឆ្នាំម្តង ដែលនេះមានន័យថាវិស័យអចលនទ្រព្យ មានការរីកចម្រើនពីចន្លោះឆ្នាំទាំងនេះមុននឹងឈានដល់មានការថយចុះទៅវិញ។ ដោយឡែកចំណោះវិស័យអចលនទ្រព្យនៅកម្ពុជាវិញគឺទើបតែមានការរីកចម្រើនខ្លាំងក្នុងរយៈពេលប្រមាណជាង១០ឆ្នាំ ចុងក្រោយតែប៉ុណ្ណោះ។
  3. តម្លៃដីធ្លីនៅប្រទេសកម្ពុជាគឺមានតម្លៃទាបជាងបណ្តាប្រទេសក្នុងតំបន់ដូចជាប្រទេសថៃ និងវៀតណាមជាដើម។
  4. បច្ចុប្បន្នគឺមិនទាន់មានសញ្ញានៃការធ្លាក់ចុះនៃវិស័យដីធ្លីនៅកម្ពុជានោះទេ។
  5. កម្ពុជាឈរនៅចំណាត់ថ្នាក់ទី៦ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនដែលនេះមានន័យថាវិស័យអចលនទ្រព្យនៅតែមានស្ថានភាពល្អប្រសើរកាលណាសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំណើនល្អ។
  6. ការវិនិយោគលើវិស័យសំណង់មានការថយចុះបន្តិចនៅឆ្នាំ ២០១៨កន្លងទៅនេះដែលមានទុនវិនិយោគត្រឹមជាង ៥ ពាន់លានដុល្លារអាមេរិកដែលនេះគឺធ្លាក់ចុះប្រមាណជា ១៨ ភាគរយបើបៀបទៅនឹងឆ្នាំមុន។

បញ្ហាដីឡូត៏គឺនៅតែជាកង្វល់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាដែលតម្រូវឲ្យមានការត្រួតពិនិត្យនឹងគិតគួរបន្ថែមទៅលើបញ្ហានេះ។ យ៉ាងណាមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានក៏ដូចជាគ្រោងនឹងចេញបទបញ្ញាត្តិជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាធានាឲ្យបានការអភិវឌ្ឍន៍ដីប្រកបដោយនិរន្តភាពដែលនឹងមិនបង្ករកង្វល់នាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]