អ្នកជំនាញ៖តើវិស័យដីធ្លីក្នុងខេត្តព្រះសីហនុនឹងនៅបន្តមានសក្តានុពលដល់ពេលណា?

អគារពាណិជ្ជកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាននិងលំនៅដ្ឋានជាដើម បាននិងកំពុងផុសឡើងជាបណ្តើរៗដែលអគារទាំងនេះនឹងផ្លាស់ប្តូរសម្រស់បុប្ផានាទិសនិរតីនៃប្រទេសកម្ពុជាក្នុងរយៈកាលដ៏ខ្លីខាងមុខ។ សកម្មភាពសំណង់ពាណិជ្ជកម្មទាំងនេះបានធ្វើឲ្យខេត្តព្រះសីហនុក្លាយខ្លួនជាទិសដៅសំខាន់សម្រាប់បណ្តាវិនិយោគិនទាំងក្នុងនិងក្រៅស្រុកក្នុងការសម្រុកអភិវឌ្ឍគម្រោងថ្មីៗដើម្បីទាញយកផលប្រយោជន៍ពីតំបន់សម្បូរទៅដោយសក្តានុពលមួយនេះ។

ការសម្រុកបង្កើតគម្រោងអភិវឌ្ឍថ្មីៗនេះទៀតសោតបានធ្វើឲ្យតម្លៃដីធ្លីក្នុងខេត្តមួយនេះកើនឡើងយ៉ាងគំហុកក្នុងអត្រាមួយដែលយើងនឹកស្មានមិនដល់ទាលតែសោះ។ តើការរីកលូតលាស់នៃវិស័យដីធ្លីនេះអាចបន្តមានសក្តានុពលដល់ពេលណា?

ឆ្លើយតបទៅនឹងសំណួរខាងលើ អ្នកជំនាញផ្នែកវិស័យដីធ្លីនិងជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យKey Real Estateលោក សន សៀប បានចូលរួមចែករំលែកការយល់ឃើញរបស់លោកបន្ទាប់ពីលោកបានធ្វើការស្រាវជ្រាវគួបផ្សំជាមួយបទពិសោធន៍ក្នុងវិស័យនេះអស់រយៈកាលជាច្រើនឆ្នាំកន្លងមក។
លោក សន សៀប បានឲ្យដឹងថាវិស័យនេះនឹងបន្តមានសក្តានុពលក្នុងរយៈកាលយូរអង្វែងតទៅទៀតដោយហេតុថាខេត្តព្រះសីហនុគឺជាតំបន់ដ៏សម្បូរបែបហើយការអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាទីក្រុងទំនើបមួយគឺនឹងត្រូវប្រើរយៈពេលវែងផងដែរ។

ក្នុងន័យនេះ លោក បានឲ្យដឹងថា៖«ជាទូទៅដើម្បីកសាងទីក្រុងមួយឲ្យស្អាតដូចជាទីក្រុងភូកេតប្រទេសថៃជាដើមវាត្រូវការប្រើពេលយូរហើយសម្រាប់ខេត្តព្រសីហនុអាចមានសក្តានុពលរហូតដល់ទៅ២០ទៅ៣០ឆ្នាំខាងមុខទៀតឯណោះ»។

ម្យ៉ាងវិញទៀត ខេត្តព្រះសីហនុមានលក្ខណៈសម្បត្តិជាច្រើនដែលអំណោយផលដល់ការវិនិយោគនៅក្នុងតំបន់នេះតួយ៉ាងដូចជា កំពង់ផែ រោងចក្រឧស្សាហកម្មច្រើនប្រភេទ តំបន់ទេសចរណ៍ ផ្លូវហាយវេដែលនឹងជិតសាងសង់ ហើយទាំងអស់នេះគឺជាចំណុចសំខាន់សម្រាប់ការធ្វើជាពាណិជ្ជកម្ម។

ជាក់ស្តែង តាមរយៈការធ្វើធុរកិច្ចកន្លងមក លោក សន សៀបបានឲ្យដឹងថាបណ្តាវិនិយោគិនចម្រុះទាំងក្នុងនិងក្រៅស្រុកសុទ្ធសឹងតែជ្រើសរើសការវិនិយោគនៅខេត្តព្រះសីហនុជាជាងនៅតាមបណ្តាខេត្តដែលមានសក្តានុពលដែរនោះដូចជាខេត្តសៀមរាបជាដើម។

ជាងនេះទៅទៀត ការវិនិយោគទៅលើវិស័យដីធ្លីក្នុងខេត្តព្រះសីហនុហាក់មានសក្តានុពលដោយហេតុថាទោះបីតម្លៃដីក្នុងតំបន់នេះមានការកើនឡើងយ៉ាងគំហុកក៏ពិតមែនក៏វានៅមានអត្រាទាបជាងខេត្តធំៗដូចជាខេត្តសៀមរាប។

យោងតាមរបាយការណ៍វាយតម្លៃដីធ្លីចងក្រងដោយក្រុមហ៊ុនអចលនទ្រព្យដែលមានឯកទេសផ្នែកដីធ្លី Key Real Estate តម្លៃដីក្នុងខេត្តព្រះសីហនុមានអត្រាជាមធ្យមត្រឹម ៣០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងតាមបណ្តោយផ្លូវសំខាន់ៗក្នុងតំបន់សង្កាត់០៤ដូចជាផ្លូវឯករាជ្យជាដើម។ អត្រានេះគឺនៅទាបនៅឡើយបើធៀបទៅនឹងអត្រាជាមធ្យម៥៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ប្លុកAដែលមានតម្លៃខ្ពស់ជាងគេក្នុងខេត្តសៀមរាប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]