ភាពជាដៃគូកម្ពុជាថៃទប់ស្កាត់ភ្លើងឆេះព្រៃបោះជំហានមួយកម្រិតទៀត ក្រោយរៀបចំបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍ Hotline

កម្ពុជានិងថៃបានចាប់ដៃគ្នាបង្កើតក្រុមការងារពិសេសមួយ ដើម្បីអនុវត្តបេសកកម្មទប់ស្កាត់ភ្លើងឆេះព្រៃរួមគ្នា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយជាពិសេសនៅតាមតំបន់ជាប់ព្រំដែន។ គំនិតផ្តួចផ្តើមនេះ ជាការឆ្លើយតបទៅនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងជាសញ្ញាណបញ្ជាក់ពីតម្រូវការបន្ទាន់ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានបែបនេះ នេះបើយោងតាមបច្ចុប្បន្នភាពដោយសារព័ត៌មាន pattayamail ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៤។

ការ​ប្រកាសបង្កើតក្រុមការងារពិសេសអន្តរប្រទេស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​សំខាន់​មួយ​ ដែល​កាលណោះប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ បានសម្រេចកំណត់បង្កើតក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត​នេះឡើង ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​លើការបំពុលខ្យល់ដែលកើតចេញពីបាតុភូត​ភ្លើង​ឆេះ​ព្រៃ។

ជាលទ្ធផលនៃការបន្តកិច្ចសហការនេះ ឥឡូវនេះភាគីទាំងពីរបានសម្រេចបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍សង្គ្រោះបន្ទាន់ (Emergency Hotline) សម្រាប់ដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលសម្របសម្រួលដោយតំណាងរដ្ឋាភិបាលកម្ពុជានិងក្រសួងការបរទេសរបស់ថៃ ដើម្បីឱ្យមានការទំនាក់ទំនង និងការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងគ្រាមានវិបត្តិកើតឡើង។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំត្រៀមសហការជាមួយក្រុមការងារពីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ថៃ ដើម្បីដឹកនាំប្រតិបត្តិការភ្លាមៗទៅកាន់ទីតាំង ក្រោយទទួលបានដំណឹងពីប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ (Emergency Hotline) ខាងលើ។

គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ប្រកាសចង់បើក​កិច្ច​សហការ​​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​បំពុល​អ័ព្ទនៅតំបន់ឆ្លង​ដែន និងបានលើកឡើងអំពីយុទ្ធសាស្ត្រដោះស្រាយបញ្ហានេះនៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ។ ជាការឆ្លើយតប កម្ពុជាបានប្រកាសជំហរបើកចំហ និងឥរិយាបថវិជ្ជមានចំពោះកិច្ចសហការឆ្លើយតបលើបញ្ហារួមនេះទាំងក្នុងក្របខណ្ឌទ្វេភាគីនិងថ្នាក់តំបន់។ (អានបន្ថែម)

តាមរយៈការប្រមូលផ្តុំធនធាន និងជំនាញ ប្រទេសទាំងពីរមានគោលបំណងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការស្វែងរក ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃឱ្យកាន់តែមានប្រសិទ្ធភាព។ ភាពជាដៃគូនេះមិនត្រឹមតែបង្ហាញពីអត្ថប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]